​​រថយន្ត​ដឹក​ភ្ញៀវ បុក​ជាមួយ រ​ម៉ក​ដឹក​ជ្រូក​ស្លាប់​ម្នាក់​

0

​សៀមរាប​៖ រថយន្ត​សាំ​យ៉ុង​ដឹក​ភ្ញៀវទេសចរ​ជនជាតិ​ចិន ព្រលៈ​គ្នា​ជាមួយនឹងរ​ម៉ក​ដឹក​ជ្រូក​បណ្តាលឱ្យ​អ្នកបើករ​ម៉ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​អ្នកបើករថយន្ត​នោះបាន​គេចខ្លួនបាត់ ​ចំណែក​ភ្ញៀវទេសចរ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន យក​រថយន្ត​មក​ដឹក​បន្ត​។​ហេតុ​ការគ្រោះថ្នាក់​ច​រា​ ​ចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ស្ថិតនៅ​ភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​ ​DSC_4477

​លោក​អនុសេនីយ៍ទោ សុខ ប៊ុន រ៉ុង នាយផ្នែក​នគរ​បាលច​រា​ចរណ៍​ស្រុក​ប្រាសាទបាគង​ ​បាន​ប្រាប់ ថា គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង ម៉ូតូរ​ម៉ក​ដឹក​ជ្រូក​នេះ​បើក​ ​ច្រាសទិស​គ្នា ក្នុងនោះ បើតាម​ការវាស់វែង បង្ហាញថា រ​ម៉ក​ដឹក​ជ្រូក បាន​រ៉េ​ចង្កូត​ចូល​ផ្លូវ​អ​ទិ​ភា​ ​ព​ខាង​រថយន្ត​។​លោក​បន្តថា ជន​រង គ្រោះ ជា​អ្នកបើករ​ម៉ក​ដឹក​ជ្រូក មានឈ្មោះ ជា សាក់ ឡូ​ ​ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​អង្គ្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង DSC_4485

ខេត្តសៀមរាប​ ​ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្នុងនោះ​មាន​ជ្រូក​ចំនួន​៦ ងាប់​១ ចំណែក​អ្នកបើករថយន្ត បាន​គេចខ្លួនបាត់ រីឯ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចំនួន​១១​នាក់ ប្រុស​២​នាក់ ។ រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2D 0061 និង​ម៉​តូរ​ម៉ក​ដឹក​ជ្រូក ត្រូវបាន​អូស​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​ដើម្បី​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​កុសល​