​​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង ២៥០៣​គ្រួសារ​

0

​ឧ​ត្ត​រ​មាន​ជ័​យៈ​ ​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង ។​ឯកឧត្តម ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​មន្ត្រី​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​បាន​អញ្ជើញ​ចុះ​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង​នេះ​ចំនួន​២​លើក​ហើយ គឺ​លើក​ទី​១ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣ មាន​ចំនួន​២​ភូមិ គឺ​ភូមិ​ថ្មី និង​ភូមិ​អូ​ស្រឡៅ ឃុំ​ថ្លា​ត បាន​ចំនួន​៤៤០​ប័ណ្ណ ដែលមាន​ទំហំ​ដី​១,៤០២.២៧​ហិកតា ស្មើ​និង​៣៤៨​គ្រួសារ ។ vlcsnap-2014-07-22-16h18m37s199

លើក​ទី​២​គឺ​នៅ​ថ្ងៃទី​២២ ខែកក្កដា ២០១៤ នៅក្នុង​សាលាស្រុក​អន្លង់វែង ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​គឺ​១​ភូមិ​ជប់​តា​មោគ និង​ភូមិ​ស្រឡៅ​ស្រោង នៃ​ឃុំ​លំ​ទង និង​ភូមិ​ទួល​គ្រួស នៃ​ឃុំ​ថ្លា​ត ដែលមាន​ចំនួន​៣០៤៤​ប័ណ្ណ ទំហំ​ដី​១១,៣៩១​ហិកតា​(១​ម៉ឺន​១​ពាន់​៣៩១​ហិកតា​) ស្មើ​និង​២៥០៣​គ្រួសារ ។ ​លោក ហែ​ន បាគ​គង់ ប្រធាន​សូ​រិ​យោ​ដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​លើកឡើងថា ដំណើរការ​នៃ​ការធ្វើ​ប័ណ្ណ​កម្ម​សី​ទ្ធ​ជូន​ប្រជាពលរដ្ឋ​គឺ​ធ្វើជា​បន្តរ​បន្ទាប់ និង​ចែកជូន​ជា​បន្តរ​បន្ទាប់​គ្រប់ៗ​គ្នា ដោយ​គ្រាន់តែ​បាន​មុន​និង​ក្រោយ​តែប៉ុណ្ណោះ ។

ចំពោះ​ប័ណ្ណ​កម្ម​សិទ្ធ​ដែល​ចែកជូន​លើក​ទី​២​នេះ ដែលមាន​ចំនួន​៣,០៤៤​ប័ណ្ណ​រួមមានៈ -​ទ្រព្យ​រួម​ប្តី​ប្រពន្ធ​មាន ២,០៦៩ ប័ណ្ណ -​ទ្រព្យ​ខាង​ប្តី ១០១ ប័ណ្ណ -​ទ្រព្យ​ខាង​ប្រពន្ធ ២៩៣ ប័ណ្ណ​ -​ទ្រព្យ​នៅ​លីវ ៥៨១ ប័ណ្ណ ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានទទួល​ប័ណ្ណ​កម្ម​សិទ្ធ​នេះ គឺ​អាជ្ញាធរខេត្ត​និង​រៀបចំ​ចែកជូន​ជា​បន្ត​រលើ​ក្រោយ​ទៀត ។​ ​vlcsnap-2014-07-22-16h17m52s9

ក្នុងឱកាស​នោះដែរ​ឯកឧត្តម ស ថា​វី អភិបាលខេត្ត​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង​ទាំងអស់ នៅពេល​បាន​ប័ណ្ណ​កម្ម​សិទ្ធ​ហើយ​ត្រូវ​ចេះ​ប្រើប្រាស់​អោយ​ត្រូវ​និង​តម្រូវការ និង​អោយមាន​ផលប្រយោជន៍​ក្នុង​គ្រួសារ ព្រោះ​ការចែក​ប័ណ្ណ​នេះ​គឺមាន​តែម្តង​ទេ ប័ណ្ណ​នេះ​គឺជា​អាយុជីវិត​របស់​យើង​ហើយ ។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​តែងតែ​ដើរ​កាប់​ទន្ទ្រាន​ដីព្រៃ​អានាធិបតេយ្យ​កន្លងមក ចាប់ពីពេលនេះ​តទៅ​ពួកគាត់​មិនអាច​ដើ​កាប់​ទន្ទ្រាន​ដីព្រៃ​ដោយ​អនាធិបតេយ្យ​បាន​ទៀត​នោះទេ ពីព្រោះ​និង​អាច​ផ្តន្ទាទោស​តាមច្បាប់ ៕ ​