​ប្រេងសាំង ម៉ា​ស៊ូ​ត នាំ​ពី​ថៃ​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ដែល​ច្បាប់​ឱ្យប្រើ​ប្រាស់​ក្នុង​ខេត្ត ត្រូវបាន​សង្ស័យថា​នាំទៅ​ចែកចាយ​បន្ត​នៅ​ខេត្ត​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា​

0

​ ​ឧ​ត្ត​រ​មានជ័យ​.​​ ​ប្រេងសាំង ម៉ា​ស៊ូ​ត ដឹក​តាម​រថយន្ត​ធុន​យក្ស​ពី​ថៃ មក​កម្ពុជា ឆ្លងកាត់​តាម​ច្រក​អន្តរ​ជា​អូរ​ស្មាច់ ក្រោម​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ សំរាប់​តម្រូវការ​ឱ្យប្រើ​ប្រាស់​នៅក្នុង​ខេត្ត ក៏ប៉ុន្តែ​គេ​ឃើញ​មាន​រថយន្ត​តូចៗ​ដឹក​បន្ត​ពី​ទីតាំង​ស្តុក​ចែកចាយ ដឹក​បន្ត​ទៅតាម​បណ្តាល​ខេត្ត​ផ្សេងៗ​។​ ​លោក រ៉ែ​ម ផល្លា​វី ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ស្នាក់ការ​ច្រក​អន្តរជាតិ​អូរ​ស្មាច់​បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤​នេះ​ឱ្យដឹងថា ប្រេងសាំង និង​ប្រេងម៉ាស៊ូត ដែល​នាំចូល​ពី​ប្រទេស​ថៃ ឆ្លងកាត់​តាម​ច្រក​អូរ​ស្មាច់ គឺមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​អាជ្ញាធរខេត្ត​បានស្នើរ​សុំ នាំចូល​មកប្រើប្រាស់​តាម​តម្រូវការ​នៅក្នុង​ខេត្ត ។​vlcsnap-2014-07-22-11h46m15s48

​ក៏ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ​ចំពោះ​សកម្មភាព​រថយន្ត​ដឹក​ប្រេងសាំង និង​ប្រេងម៉ាស៊ូត ក្នុងនោះ​រួមទាំង​ឧស្ម័ន​ហ្គាស ដែល​ឆ្លងកាត់​ច្រក​អូរ​ស្មាច់ យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង នៅក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ រួច​ដឹក​ចែកចាយ​បន្តទៅ​តាម​បណ្តាល​ស្រុក​នានា នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ តែ​ផ្ទុយទៅវិញ​ទំនិញ​ឧស្ម័ន​ចំហេះ​ទាំងនេះ ត្រូវបាន​គេ​ដឹក​បន្តទៅ​ចែកចាយ​ទៅតាម​ខេត្ត​ផ្សេងៗ​ដូចជា ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង​រហូតដល់​ខេត្តកំពង់ធំ​។​ ​vlcsnap-2014-07-22-11h46m28s212

ទោះបី​ការនាំ​ចូល​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ឧស្ម័ន​ហ្គាស ពី​ប្រទេស​ថៃ មក​កម្ពុជា ដោយមាន​ការបង់ពន្ធ​ឱ្យ គយ​ត្រឹមត្រូវ​ក្តី តែ​ចំពោះ​ការចែក​ចាយ​បន្ត​របស់​ឃ្លាំង​ស្តុក​ឧស្ម័ន​ចំហេះ​ទាំងនោះ​នៅក្នុង​ក្រុង​សំរោង ដែល​ជ្រក​ក្រោម​សញ្ញា​ច្បាប់​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អនុគ្រោះ​ដល់​តម្រូវការ​ប្រើប្រាស់​ក្នុង​ខេត្ត តែ​ទំនិញ​ឧស្ម័ន​ចំហេះ​ទាំងនោះ ត្រូវបាន​គេ​លួច​ដឹក​ទៅកាន់​ទីផ្សារ​ខេត្ត​ផ្សេងៗ ធ្វើឱ្យប៉ះពាល់​ដល់​តំលៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ឯកជន​នាំ​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ហ្គាស ដែល​បាន​បង់ពន្ធ​ចូល​ថវិការ​ជាតិ​ផងដែរ​។​ ​

ឃ្លាំង​ស្តុក​ឧស្ម័ន​ចំហេះ​នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ សំរាប់​ផ្គត់ផ្គង់​ប្រើប្រាស់​របស់​ខេត្ត ដែល​ការ​នាំចូល​ទំនិញ​ឧស្ម័ន​ចំហេះ​ខាងលើនេះ ពី​ប្រទេស​ថៃ មក​កម្ពុជា ដែល​ក្នុង​មួយថ្ងៃៗ ប្រេង​ដឹក​តាម​ប្រភេទ​រថយន្ត​ធុន យក្ស ហើយ​ក្នុង​មួយ​រថយន្ត​ផ្ទុក​ប្រេង​ចាប់ពី ៣​ម៉ឺន​លី​ត​ឡើងទៅ ក្នុងនោះ​រថយន្ត​ដឹក​ហ្គាស ត្រូវបាន​គេ​ដឹក​ម្តងៗ គឺ​រាប់សិប​ធុង​ឯណោះ​។​