កម្លាំងការិយាល័យបទល្មេីសប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសជាក់ ស្ដែង១កន្លែងឃាត់ខ្លួនមនុស្ស២នាក់ ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង÷នៅវេលាម៉ោងប្រមាណ១៤:៣០នាទីថ្ងៃអង្គារ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថចំនួន០៥នាក់នឹងកម្លាំងការិយាល័យជំនាញ០៥នាក់មធ្យោបាយ.រថយន្ត០២គ្រឿងម៉ូតូ០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ និល ប៊ុនធឿន មេបញ្ជាការរងបានចុះបង្ក្រាបបទល្មេីសជាក់ស្តែង០១ករណីគឺចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។យោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់.១.ឈ្មោះបូ សុឃៀង ភេទប្រុស អាយុ៣៦ឆ្នាំ(ប្តី)។២.ឈ្មោះសុខ ម៉ាឡា ភេទស្រី អាយុ
៣១ឆ្នាំ(ប្រពន្ធ)។អ្នកទាំងពីររស់នៅភូមិកណ្តាល.សង្កាត់កំពង់ឆ្នាំង.ក្រុងកំពង់ឆ្នាំង.ខេត្តកំពង់ឆ្នាំង។
ហើយនៅក្នុងករណីបង្ក្រាបការចែកចាយនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ខាងលើនេះរួមមានវត្ថុតាង÷
១.ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៣កញ្ចប់ទម្ងន់១២.០៥ក្រាមនិងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួនទៀតផង។២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។បច្ចប្បុន្ន ជនសង្ស័យទាំងពីរនាក់ប្តី ប្រពន្ធ រួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី២០ខែឧសភា ឆ្នាំ ២០២០នេះ ដើម្បីចាត់ការតាមនីតិវិធី ៕