កំពង់ធំ៖លោកជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី 35 អាណត្តិទី 5 ដោយមានការអញ្ជើញចូលរួមពីអស់លោកលោកស្រីសមាជិកក្រុមប្រឹក្សាឃុំនិងអ្នកពាក់ព័ន្ធទាំងអស់ នាព្រឹកថ្ងៃទី 20 ខែឧសភាឆ្នាំ 2020 សាលាឃុំសាលាវិស័យ។ក្នុងនោះមានរបៀបវារៈប្រជុំដូចខាងក្រោម
១.អានកំណត់ហេតុប្រជុំលើកមុន
២.អានរបាយការណ៍សកម្មភាពប្រចាំខែ
៣.ការពិភាក្សាលើការបង្កើតគណៈកម្មការក្រុមប្រឹក្សាវិន័យ
៤.មតិចូលរួមរបស់អង្គប្រជុំ
៥.បញ្ហាផ្សេងៗ។
ក្នុងនោះលោកប្រធានក្រុមប្រឹក្សាឃុំ បានក្រើនរំលឹកដល់មន្ត្រីក្រុមប្រឹក្សាឃុំនិងអ្នកពាក់ព័ន្ធទាំងអស់ក្នុងឃុំសាលាវិស័យត្រូវធ្វើយ៉ាងណាចូលរួមបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលនិងតាមតម្រូវការពួកគាត់ដែលបានសំណូមពរ ជាងនេះទៅទៀតត្រូវចូលរួមផ្សព្វផ្សាយនិងការការពារអំពីធនធានធម្មជាតិក្នុងដីសហគមន៍និងព្រៃអភិរក្សឲ្យបានគង់វង្ស នឹងត្រូវចូលរួមដោះស្រាយបញ្ហានានាដែលបានកើតឡើងក្នុងមូលដ្ឋាន ដោយឈរលើគោលការណ៍នីតិវិធីផ្លូវច្បាប់ និងអនុវត្តឲ្យមានក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ លើសពីនេះត្រូវចូលរួមទប់ស្កាត់បទល្មើសនានាមានដូចជាបទល្មើសព្រៃឈើបទល្មើសនេសាទត្រីខុសច្បាប់ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធ្វើយ៉ាងណាឲ្យភូមិឃុំយើងទទួលបានសុខសន្តិភាព សណ្ដាប់ធ្នាប់ ស្ថេរភាពនយោបាយស្របតាមចក្ខុវិស័យក្នុងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងការអនុវត្ត។ជាចុងក្រោយ លោក ជិន ហីុន ប្រធានក្រុមប្រឹក្សាឃុំបានធ្វើការអំពាវនាវនិងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសំអាតអនាម័យនិងថែរក្សាការពារសុខភាពរបស់ខ្លួនដែលពេលនេះប្រទេសកំពុងតែមានការរីករាលដាលនៅជំងឺកូរវិត 19 ទោះបីប្រទេសយើងគ្មានអ្នកឆ្លងថ្មីក៏ដោយតែយើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីភូមិឃុំយើងគ្មានជំងឺcovid19។