(កំពង់ធំ)៖ បុរសវ័យម្នាក់ខណៈចូលក្នុងបន្ទប់ទឹកស្រាប់តែខ្យល់គរវិលមុខ ដួលក្បាលចូលក្នុងអាងទឹកឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម បង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ០៨ និង ៥០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ទឹក ស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។សពឈ្មោះ ជឿន ចម្លង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។តាមការបំភ្លឺពីឈ្មោះ សុខ ឃាក ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធបានបញ្ជាក់ថា៖ ប្តីគាត់ឈ្មោះ ជឿន ចម្លង ជាមនុស្សញៀនស្រាស ជាប្រចាំ ហើយធ្លាប់វិលមុខដួល សន្លប់ក្នុងបន្ទប់ទឹក តែគាត់ឃើញទាន់ ក៏នាំគ្នារិតខ្លួនទើបដឹងខ្លួន។ លុះដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៥ និង ៣០នាទី គាត់បានក្រោកទៅលក់បន្លែ នៅផ្សារចុងភូមិ ហើយប្តីគាត់ក្រោកពីដេកដែរប្រាប់ថា មិនស្រួលខ្លួន ។ គាត់អោយកូនចំអិនបបរអោយហូប រួចគាត់ចេញទៅលក់បន្លែ។ រហូតដល់ម៉ោងប្រហែល ០៨ និង ៣០នាទី កូនស្រី ឈ្មោះ ជឿន ចាន់លីណា បានទៅប្រាប់ថា ឪពុកដួលក្នុងបន្ទប់ទឹកស្លាប់បាត់ហើយ។តាមការបំភ្លឺពីឈ្មោះ ទុំ ទី ភេទប្រុស បានបញ្ជាក់ថា៖ កន្លងមកជនរងគ្រោះឈ្មោះ ជឿន ចម្លង គាត់ជាមនុស្សញៀនស្រា.ស មានជម្ងឺប្រចាំកាយ (សរសៃប្រសាទ)។លុះដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៨ និង ០០នាទីព្រឹក ឈ្មោះ ឃឿន ត្រូវជា ម្តាយក្មេកជនរងគ្រោះ បានប្រាប់ខ្លួនអោយហៅឈ្មោះ ឡងចេញពីបន្ទប់ទឹកផង ព្រោះគាត់ហៅអត់ឆ្លើយទេ ភ្លាមនោះ គាត់និងឈ្មោះ ឡេត បានទៅគោះទ្វារបន្ទប់ទឹកហៅតែពុំឆ្លើយ ទើបអើតមើលតាមបង្អូច ឃើញឈ្មោះឡង ដួលក្បាលចូលក្នុងអាងទឹក ក៍ហៅបងប្អូនមកគាស់ទ្វារចូល ឃើញឈ្មោះឡង ស្លាប់បាត់ហើយ ក្នុងស្ថានភាពអង្គុយ ស្រាតខោជុះអាចម៌ ក្បាលចូលក្នុងទឹក។ទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកស្ទោង សហការជាមួយ អាជ្ញាធរមូលដ្ឋាន ភូមិ / ឃុំនិងគ្រូពេទ្យ ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសព តាមការពិនិត្យពុំឃើញមានស្លាកស្នាមអ្វី ពាក់ព័ន្ធករណី ឃាតកម្មឡើយ ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់បណ្តាលមកពីខ្យល់គរវិលមុខ ដួលក្បាលចូលក្នុងទឹកឈ្លក់ទឹកស្លាប់។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់សព ជូនប្រពន្ធឈ្មោះ សុខ ឃាក យកទៅធ្វើបុណ្យតាមប្រពៃណី៕