​​ស្នេហា​ត្រីកោណ​ដើរ​ដល់​ផ្លូវបំបែក​នាង​ចុង​ទ្រាំលែងបាន​វាយប្រហារ​នាង​ដើម​ដោយ​ទឹក​អាស៊ីត​

0

​ ​បន្ទាយមានជ័យ​៖ ល្បែង​ស្នេហា​មួយ​បាន​បែក​ព្រី​យ៉ុង​នៅ​ចំ​កណ្តាល​ហ្វូង​មហាជន​ខណៈ​មាន​អំពើហិង្សារ​ផ្ទុះឡើង​ដោយ​ភាគី​ម្ខាង​បាន​យក​ទឹក​អាស៊ីត​ធើ្វ​ជា​អាវុធ​នោះ ល្បែង​ស្នេហា​ជាទូទៅ​គេ​និយម​លេង​តែ​គ្នា​ពីរ​នាក់ តែបើ​ប្រថុយ​លេង​គ្នា​ដល់​ទៅ​បីនាក់​មុខជា​កុនការ​ដោ​មាន​ម្នាក់​ចាញ់​ឬ​កើតទុក្ខ​អស់​មួយជីវិត​ជាមិនខាន ។​ ​

ជាក់ស្តែង​កាលពី​ម្សិលមិញ​ស្របពេល​មេឃ​មាន​ភ្លៀងរលឹម​ធ្លាក់​ជោគជាំ​ធើ្វ​ឲ្យ​ហ្វូងមនុស្ស​បានរ​ត់ទៅ​ជ្រកកោន​ក្រោម​ដំបូល​ផ្សារ​យ៉ាងច្រើន​កុះករ នា​រសៀល​ម៉ោង​៣​និង​១៥​នាទី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៤​កន្លងទៅនេះ​។ ប្រភព​បាន​ប្រាប់ថា​៖​មិនយូ​ប៉ុន្មាន​គេ​បានឃើញ​ស្ត្រី​វ័យ​ពាក់កណ្តាល​៥៤​ឆ្នាំ​ម្នា​ក់ដៃ​កាន់​កាបូបស្ពាយ​នាង​ពាក់អាវ​ពណ៌​ក្រហម សាក​សមនិង​កំពស់​ដងខ្លួន​របស់​នា​ង​១,៦០​ម៉ែត្រ​ប្លាយ បើ​និយាយ​ពី​សម្ផស្ស​របស់​វិញ​គឺ​មិន​ចាញ់​តួអង្គ​តារា​កូរ៉េ​ប៉ុន្មាន​ឡើយ ។​mouy 2

​ស្ត្រី​ដែលមាន​សម្រស់​គ្រាន់បើ​រូបនោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​តាំង មួយ​ជូ អាយុ​៣០​ឆ្នាំ​មុខរបរ​លក់​ផ្លែឈើ​នៅ​ផ្សារ​ព្រៃ​គប់​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ ​បន្ទាប់ពី​នាង​បានមក​ដល់​ផ្សារ​ប៉ោយប៉ែត​ថ្មី​នៅ​ចន្លោះ​ម៉ោង​៣​រសៀល​នាង​បាន​និយាយ​ទូរ​សព្ទ័​ឆ្លើយឆ្លង​គ្នា​ទំនងជា​ប្តីរ​សំណ​ប់​របស់​នាង ភ្លាមនោះ​នាង​បាន​កំ​ហ្មង់​មី​ស៊ប់ ពេល​និយាយ​ទូរ​សព្ទ័​ចប់​នាង​ចាប់ផ្តើម​ញាំ​មី​បានតែ​ពីរ​បី​មាត់​ប៉ុណ្ណោះ ស្រាប់​តែមាន​ស្ត្រី​ម្នាក់​ផ្សេងទៀត​ដៃ​កាន់​ទឹក​អាស៊ីត​ដែល​គេ​បានរៀបចំ​ទុកជា​ស្រេច​រត់​មក​ជេះ​លើ​រា​ង្គ​កាយ​ស្ត្រី​រងគ្រោះ​និង​មនុស្ស​ចំនួន​៣​នាក់​ផ្សេងទៀត​ដែល​កំពុងតែ​ញាំ​អាហារ​ក្បែរ​នាង​បណ្តាល​ឲ្យ​រងរបួស​ស្រាល ចំណែក​នាង​តាំង​មួយ​ជូរ​បាន​រងរបួស​ធ្ងន់​ហើយ​ត្រូវបាន​អ្នកជិតខាង​ជួយសង្គ្រោះ​ទាន់ពេល ។​ ​

មកទល់​និង​ថ្ងៃទី​២២​កក្កដា​ឆ្នាំ​២០១៤​នេះ​ស្ត្រី​រងគ្រោះ​ត្រូវបាន​គ្រូពេទ្យ​កោ​សក់​អស់ហើយ ចំណែក​ស្ថានភាព​ជម្ងឺរ​របស់​នាង​ហាក់​មិនជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ព្រោះ​នាង​អាច​នៅ​និយាយបាន​គ្រាន់តែ​ឆេះ​អស់​សក់​មួយ​ចំហៀង​ក្បាល ។ ចំណែក​លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់ថា​៖​បន្ទាប់ពី​នាង​ជាសះស្បើយ​វិញ​សម្ផស្ស​របស់​នាង​បាន​ បន្ទាប់​បាន​ជេះ​ទឹក​អាស៊ីត​លើ​នារី​រងគ្រោះ​ហើយ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​វត្ថុតាង​ទឹក​អាស៊ីត​ចំនួន​២​ដប​និង​ផ្តឹ​កមួយ ។​

ពាក់​ព​ន្ធ័​ករណី​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ខាងលើនេះ​នៅ​រសៀល​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៤​នេះ ភ្នាក់ងារ​សារព័ត៌មាន​យើង​បាន​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក អឹម​សុ​ភារៈ​នាយប៉ុស្តិ៍​ប៉ោយប៉ែត​តែ​ទូរ​សព្ទ័​ចូល​ចំនួន​៤​ដង​មិនមាន​អ្នក​លើក ។ ពាក់​ព​ន្ធ័​និង​ស្ត្រី​រងគ្រោះ​ដែល​រង​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​កាលពី​ម្សិលមិញ​នោះ ប្រភព​បាន​ប្រាប់ថា​នាង​តាំង​មួយ​ជូ មាន​លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​បា​លិ​លេ​យ្យ​ព្រៃ​គប់​ហើយ​ប៉ុន្មាន​ឆ្នាំ​មុនគេ​បានឃើញ​នាង​រស់នៅ​តែម្នាក់ឯង​អ្នកខ្លះ​គិតថា​នាង​ជា​ស្ត្រី​មេម៉ាយ​ហើយ​អ្នក​ខ្លះទៀត​គិតថា​នាងក្រមុំ​សៅកែ​ផង តែ​ពេល​គេ​សួរនាំ​នាង​បាន​ប្រាប់ថា​៖​នាង​មាន​ប្តី​ហើយ ហើយ​ប្តី​របស់​នាង​នៅឯ​រាជធានី​ភ្នំពេញ ប្រភព​បាន​បន្តថា​មួយឆ្នាំ​ចុងក្រោយ​នេះ​គេ​បានឃើញ​ប្តី​របស់​នាង បានមក​រួមរស់​រួមសុខ​ជាមួយ​នាង​នៅក្នុង​ភូមិ​ខាងលើ ចំណែក​រឿងរ៉ាវ​ដែលថា​វា​ជា​ស្នេហា​ត្រីកោណ​នោះ គ្មាន​អ្នកណាម្នាក់​អាច​បញ្ជាក់​បានឡើយ មានតែ​នាង​តាំង​មួយ​ជូ ប៉ុណ្ណោះ​ដែល​អាច​វះកាត់​សេច​រឿង​បាន ។ ​mouy 3

បើទោះជា​យ៉ាងនេះ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ​ប៉ោយប៉ែត​ថ្មី​បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​សន្តិសុខ​នៅ​ជុំវិញ​ផ្សារ ព្រោះ​នាពេលនេះ​ម្ចាស់​ផ្សារ​មិនបាន​រៀបចំ​ឲ្យ​មាន​កងសន្តិសុខ​ដូច​គ្រា​មុន​ឡើយ ។ ពួកគេ​ថា​កន្លងមក ម្ចាស់​ផ្សារ​មុនគេ​បានរៀបចំ​ឲ្យ​មាន​កងសន្តិសុខ​និង​សណ្តាប់ធ្នាប់​បានល្អ​ហើយ​បើ​មាន​បញ្ហា​អី្វ​កើតឡើង​គឺ​កងសន្តិសុខ ជួយ​ពួកគេ​បាន​ភ្លាម​ប៉ុន្តែ​ម្ចាស់​ផ្សារ​ថ្មី​នេះ​បាន​រំសាយ​ចោល​កងសន្តិសុខ​ផ្សារ​អស់ហើយ ។

ជាក់ស្តែង​ករណី​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​លើ​ស្ត្រី​រងគ្រោះ​ឈ្មោះ​តាំង​មួយ​ជូ​កាលពី​ម្សិលមិញ​នោះ បើ​មាន​កងសន្តិសុខ​នៅ​យាម​ដូច​មុខ​ម្លេះ​ជនដៃដល់​មិនអាច​រត់គេចខ្លួន​បាន​ដោយ​សុវត្ថិភាព​នោះទេ ។​ ​ក្រុមអាជីវករ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ជាពិសេស់​អ្នកលក់​មាស​នៅ​ជុំវិញ​ផ្សារ​ប៉ោយប៉ែត​ថ្មី សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​មេត្តា​គិត​គួរ​ពី​សុវត្ថិភាព​របស់​អាជីវ​ករ​ផង ព្រោះ​ថ្មីៗ​នេះ​មាន​ករណី​ប្លន់​អ្នក​មាស​ស្ទើ​តែ​ពេញ​ផ្ទៃ​ប្រទេស​ប៉ុន្តែ​សមត្ថកិច្ច​មិនដែល​បាន​ចាប់​ជនដៃដល់​បាន​ម្តងណា​ឡើយ ។​ ​