មិនធម្មតាឋានៈត្រឹមកូនទាហានសោះ ហ៊ានបាញ់ត្រាក់ទ័របំបែកង់៣គ្រាប់របស់ប្រជាពលរដ្ឋ និងជំរិតទាលុយ៣លានរៀល

កំពង់ឆ្នាំង៖ ពិតជាថ្លើមធំពាសមេឃ​ លោក​ អនុសេនីយ៍​ត្រី​ នៅ​ សារ៉េន​ ​មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ហ៊ានដក់កាំភ្លើងខ្លី បាញ់ត្រាក់ទ័របំបែកង់ និងជំរិតទារលុយចំនួន៤លានរៀលជាថ្នូរនិងមិនចាប់ ត្រាក់ទ័រខណៈពួកគាត់ឈូសឆាយដីព្រៃស្រែ របស់ពួកគាត់ដែលធ្លាប់អាស្រ័យផលជារៀងរាល់ឆ្នាំ នៅចំណុចព្រំប្រទល់ភូមិពាមជ្រៃ និងភូមិពាមពពេជ ឃុំ កោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងកាលពីរសៀល ម៉ោង២ និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។

តាមប្រភពព័ត៌មាន បានឲ្យពីប្រជាកសិករថា ម្ចាស់ត្រាក់ទ័រ ១គ្រឿង បានប្ដឹងចោទប្រកាន់មនុស្ស៣នាក់ស្លៀកពាក់ឯកសណ្ឋានស៊ីវិល និងពាក់មួកសុវត្ថិភាព បានជំរិតទារប្រាក់ពីគាត់៤លានរៀល បើមិនឲ្យនឹងរឹបអូសយកត្រាក់ទ័រនោះ ទៅខេត្តកំពង់ឆ្នាំង ដោយអះអាងថាជាបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ក្នុងស្ថានភាពគំរាមគំហែង បានដកកាំភ្លើងខ្លី គំរាមវាយក្បាល ធ្វើឲ្យកូនគាត់មានការភិតភ័យជាខ្លាំង ហើយរត់ចុះពីត្រាក់ទ័រ គេចខ្លួនបាត់ទៅ លុះក្រោយមកកបានតថ្លៃនៅក្នុង៣លានរៀល ។

លោក ប៊ុត វណ្ណី ដែលជាម្ចាស់បណ្ដឹង បានឲ្យអ្នកសារព័ត៌មាន យើងដឹងថា ក្រោយពីបានទទួលការគំរាម គំហែងពីសំណាក់មន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយសកម្មភាពបាញ់បំបែកកង់ត្រាក់ទ័រ និងគំរាម វាយក្បាល បង្ករអំពើហឹង្សា លោកក៏បានរត់ទៅខ្ចីលុយគេ បានគ្រប់ចំនួន៣លាន ប្រគល់ឲ្យទៅមនុស្ស៣នាក់នោះ ក្រោយមកលោកមន្ត្រីគ្រាប់ល្ពៅ សប្បាយចិត្តភ្លេចគិត ក៏បានដោះមួកសុវត្ថិភាពចេញពីក្បាល ទើបគាត់ស្គាលថា ក្រុមមន្រ្តីហែកសន្លឹកឆ្នោត ជាកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងសោះ អញ្ចឹងតើបានហ៊ាន បាញ់កងត្រាក់ទ័រ៣គ្រាប់ធ្លាយពោះវៀន តាមពិត លោកអនុសេម៊នីយ៍ត្រី នៅ.សារ់េនជាមន្ត្រីប៉េអ៊ឹម នៅខេត្តកំពង់ឆ្នាំង ធ្លាប់យាមតំបន់អភិរក្ស អតីតឡូតិ៍លេខ១៧ ជាមួយគ្នា គឺឡូតិ៍សោះ ។

ប្រភពបានបន្តឲ្យដឹងថា ក្រោមពីកើតហេតុ ក្រុមការងារចុះ មកសម្របសម្រួល ដល់មូលដ្ឋាន ដោយប្រើពាក្យថា បើម្ចាស់ត្រាក់ទ័រមិនព្រម សម្របសម្រួលទេ គេនឹងចាប់បញ្ជូនទាំងតៃកុង និងអាត្រាក់ ទៅព្រះរាជអាជ្ញា តាមពិតលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ពុំបានបញ្ជា និងបង្គាប់ឲ្យមន្រ្តីនិយមហឹង្សា ចុះទៅឃាត់គ្រឿងចក្រប្រជាពលរដ្ឋនោះឡើយ ហើយក៏គ្មានបទបញ្ជាឲ្យប្រើប្រាស់អាវុធ បាញ់បោះសេរី ទៅលើប្រជាពលរដ្ឋស្លូតត្រង់ឡើយ ។

ព័ត៌មានចុងក្រោយ ទទួលបានពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេ បានជូនដំណឹង តាមប្រព័ន្ឋតេឡេក្រាមមក អង្គភាពសារព័ត៌មាន ខេមរា មានន័យដូចនេះថា(អរគុណ  កងរាជអាវុធហត្ថ បានតាមដានយកចិត្តទុកដាក់ករណីនេះ ការងារអធិការកិច្ចកំពុងដំណើការ ) ក្នុងនោះប្រជាពលរដ្ឋ បានទទឹងចាំមើលថាតើ យុត្តិធម៌មានពិតដែរឬទេ ចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងចង់ដឹងថា តើលោកមន្រ្តីកងរាជអាវុធហត្ថ និយមប្រើប្រាស់អាវុធ និងប្រើប្រាស់ហឹង្សាមានទោសរួចខ្លួនពីសំណាញ់ច្បាប់ដែរឬទេ។

ដោយ ខេមរា