ខេត្តស្ទឹងត្រែង៖សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមជាសម្ភារៈ និងធនធានដើម្បីបុព្វហេតុមនុស្សធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយគ្រោះថ្នាក់ ចាស់ជរា ស្ត្រីម៉េម៉ាយ កុមារកំព្រារ គ្រួសារទីទាល់ក្រ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកមានជម្ងឺដង្កាត់ផ្សេងៗទៀត ។មានប្រសាសន៍ក្នុងកិច្ចប្រជុំ ប្រមូលមូនិធិសម្រាប់ទិវារកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ពិភលោក៨ឧសភា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានឲ្យដឹងថា:ក្នុងឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានត្រៀមរៀបចំទិវារកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហម” ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ និងមានការណែនាំពីគណៈកម្មាការកណ្តាលកាកបាទក្រហមកម្ពុជា ទើបទិវារនេះ មិនត្រូវបានរៀបចំឡើយ ។ឯកឧត្តម បន្តថា:ទោះជាទិវារកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា មិនបានរៀបចំក៏ពិតមែន ប៉ុន្តែគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សូមអំពាវដល់សប្បុរសជនទាំងអស់ មេត្តាជួយចែករំលែកនូវសម្ភារៈ ក៏ដូចជាធនធានទៅតាមសទ្ធានិងកម្លាំងទឹកចិត្តរបស់ខ្លួន ដើម្បីរួមចំណែ
កជាមួយកាកបាទក្រហម ដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត និងសេចក្តីជ្រះថ្លា ។ឯកឧត្តម ម៉ុម សារឿន បានសង្គត់ធ្ងន់ថា: ការចូលរួមរបស់សប្បុរសជន គឺជាការរួមចំណែកដ៏មានតម្លៃសម្រាប់មនុស្សជាតិ ក្នុងការលើកស្ទួយសកម្មភាពមនុស្សធម៌ក្នុងសង្គម ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដែលកំពុងត្រូវការជួយសង្គ្រោះ
ពីកាកបាទក្រហមកម្ពុជា ។គួររំលឹកផងដែរថា:ក្នុងអំឡុងឆ្នាំ២០១៩កន្លងមកនេះ គណៈកម្មាធិការសាខាកាក
បាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានប្រមូល និងគៀងគរថវិកាពីសប្បុរសជនបានចំនួន២១៣,៤៦០,០០០រៀល និង២០,៥២៥ដុល្លា ដើម្បីសកម្មភាពមនុស្សធម៌នេះផងដែរ ៕