ក្រុងប៉ោយប៉ែត : ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងព្រឹក ថ្ងៃទី២១ ខែ ឧសភាឆ្នាំ ២០២០ នេះ លោក គាត ហ៊ុល អភិបាលនៃគណ: អភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយ លោក ភោគលនិងចៅសង្កាត់ប៉ោយប៉ែត និង លោក វ៉ាជឹមណារ៉េត ចៅសង្កាត់រង ទី១ នៃសង្កាត់ប៉ោយប៉ែត អញ្ជើញ ជាអធិបតី ក្នុងពិធី ចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត ចំនួន១៣០គ្រួសារ ក្នុងភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។អំណោយ ជាអង្ករ ចំនួន ១៣០ គ្រួសារ ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៊ីណាសុី និងលោក ជំទាវ ផាន ធារី និងក្រុមគ្រួសារ បានផ្តល់ជូន បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត ចំនួន២ភូមិ ហើយក្នុង ១គ្រសាទទួលបាន ២០គីឡូក្រាម ។ហើយនៅក្នុងនោះផងដែរ ឯកឧត្តម ប៊ីណាសុីនិងលោកជំទាវ ផានធារី បានឧបត្ថម្ភ ថវិកា ចំនួន ៣ ០០០០បាត (លុយថៃ) បីមុឺនបាត បន្ថែម ទៀតជូន ទៅរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីទិញ ស៊ីម៉ង់ត៍ ប្រគេន ព្រះសង្ឃ ចំនួន៣វត្ត ក្នុងក្រុងប៉ោយប៉ែត សំរាប់វត្តតម្រូវការស្ថាបនាសមិទ្ធផលនានាក្នុងទីអារ៉ាម ។បញ្ជាក់ផងដែរថា ឯកឧត្តម ឧត្តមសេនីយទោ ប៊ីណាសុី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែង តែធ្វើមនុស្សធម៍ជូនបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតជាប្រចាំឆ្នាំ មិនថាតែពលរដ្ឋតែប៉ុណ្ណោះទេរួមទាំង វិស័យព្រះពុទ្ធសាសនាផងដែរ ដូចជាជួយកសាងព្រះវិហ៊ា កុដ្ឋព្រះសង្ឃផ្លូវថ្នល់ សាលារៀន និង ក្មេងកំព្រា ។ល។ហើយនៅក្នុងពិធីផ្តល់អំណោយនេះ លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សុំអោយរក្សាអនាម័យ លាងដៃនិងជៀលឬអាល់កុល ពាក់ម៉ាសនៅតាមទីប្រជុំជន អោយបានគ្រប់ៗគ្នាទោះបី កូវីដ ១៩នៅកម្ពុជាយើងបានជាសះស្បើយក៍ដោយយើងត្រូវការពារបន្ថែមទៀត លោក អភិបាលក្រុងបន្តរទៀតថា សូមបងប្អូនប្រជាពលរដ្ឋតាមព្រំដែនស៊ូទ្រាំបន្តិចសិនធ្វើយ៉ាងណាកុំលួចឆ្លងដែនចូលទឹកដីថៃ ដោយខុសច្បាប់អោយសោះបច្ចុប្បន្ននេះប្រទេសថៃ គេដាក់ប្រទេសគេក្នុងគ្រោះអាសន្ន អញ្ចឹងគេត្រូវរឹតបណ្តឹង ខ្លាំងណាស់ ជៀសវាងការចាប់ឬក៍ធ្វើបាបដល់បងប្អូន ដែលឆ្លងទៅថៃចាញ់បោកតាមរយ:មេខ្យល់ ដែលនាំបងប្អូនទៅបោះបង់ចោល ម៉្យាង វិញទៀត ច្បាប់ថ្មីរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា បើសឹន បងប្អូនប្រជាពលរដ្ឋណាឆ្លងដែន ទៅក្រៅប្រទេស បើសិនជាមានការចាប់បញ្ជូនមកវិញ គឺត្រូវ យកបងប្អូន ទៅទុកនៅកន្លែង ចិត្តាឡឺសក័ចំនួន១៤ថ្ងៃ ទើបអោយត្រឡប់ទៅគេហដ្ឋានវិញ ។ ជាថ្ងៃក្រោយ ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ឯកឧត្តម ប៊ីណាសុី និងលោកជំទាវ ផានធារី ព្រមទាំងក្រុមគ្រួសារដែលជាម្ចាស់អំណោយ សូមទទួលនៅពរទាំង៤ប្រការគឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។