​​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​កែឆ្នៃ​ឈើ​

0

សៀមរាប​៖ជំនាញ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ដឹកនាំ​ដោយ​លោក​ប្រាក់​ម៉ា​រី​ណា​នាយរង​ខណ្ឌ​សៀមរាប​រួមជាមួយ​ផ្នែក សង្កាត់ ដែលជា​មូលដ្ឋាន​ក្នុង​តំបន់​គ្រប់គ្រង​បាន​ចុះ​ត្រួតពិនិត្យ​នូវ​ទីតាំង​សិប្បកម្ម​កែឆ្នៃ​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ក្រុង​សៀមរាប​ក្រោយពី​កើតមាន​ភាពមិន​ក្រ​ក្រ​តី​មួយចំនួន​កន្លងទៅ​។​ ​DSC05783

ការចុះ​ត្រូតពិនិត្យ​នូវ​ទីតាំង​សិប្បកម្ម​កែឆ្នៃ​ឈើ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​លោក​ប្រាក់​ម៉ា​រី​ណា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បាន​ឲ្យ​ដឹងថា​ការចុះ​ត្រួតពិនិត្យ​នេះ​គឺ​ជំនាញ​រកមើល​ថា​តើ​សិប្បកម្ម​កែឆ្នៃ​ឈើ​ទាំងនោះ​មានច្បាប់​ឬ​អត់​ច្បាប់​តែបើ​អត់​ច្បាប់​ណែនាំ​ឲ្យ​ពួកគាត់​ត្រូវធ្វើ​ច្បាប់​។​ ​លោក​នាយរង​ខណ្ឌ​បន្ថែមថា​ពាក់​ព័​ន្ទ​នឹង​ទីតាំង​សិប្បកម្ម​អត់​ច្បាប់​គឺ​ធ្វើ​កំណត់ហេតុ​ឲ្យ​ម្ចាស់​ផ្ដិតមេដៃ​ទទួល​ខុ​ត្រូវ​នឹង​រក្សាទុក​ឈើ​នៅនឹងកន្លែង ចំណែក​ការកែឆ្នៃ​ត្រូវ​បិត​ជា​បណ្ដោះអាសន្ន​សិន​។​DSC_2070

ដោយឡែក​ទីតាំង​សិប្បកម្ម​មានច្បាប់​ក៍​ត្រួតពិនិត្យ​នឹងធ្វើ​កំណត់ហេតុ​ដែរ​។​ ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បញ្ជាក់ថា​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​នូវ​ទីតាំង​សិប្បកម្ម​កែឆ្នៃ​ឈើ​នេះ​គឺ​ធ្វើ​នៅ​ចំណុច​ចុង​កៅស៊ូ​បន្តទៀត ក្នុងនោះ​ដេប៉ូ​លក់ ទិញ​ឈើ​ក៍​ត្រូវ​ត្រួតពិនិត្យ​ដែរ តែ​ធ្វើជា​ជំ​ហ៊ានៗ​ ​សូមបញ្ជាក់ថា​នៅ​ក្រុង​សៀមរាប​មាន​ទីតាំង​សិប្បកម្ម​កែឆ្នៃ​ឈើ​រាប់រយ​កន្លែង​មានច្បាប់​ខ្លះ​អត់​ច្បាប់​ខ្លះ​ប៉ុន្តែ​សិប្បកម្ម​ទាំងនោះ​សុទ្ធតែ​បើក​ទិញ​ឈើប្រណិតៗ​ដោយ​ខុសច្បាប់​ពី​ក្រុម​ឈ្មួញ​មក​កែឆ្នៃ​យ៉ាង​គគ្រឹកគគ្រេង​បំផុត​។​ជាមួយគ្នារ​នេះដែរ​នៅ​តំបន់​ស្រែ​ណូយ​ក៍មាន​ទីតាំង​សិប្បកម្ម​កែឆ្នៃ​ឈើ​រាប់រយ​កន្លែង​ផងដែរ​ដែល​កំពុងតែ​ដំណើរការ​គ្មាន​អ្នក​បង្ក្រាប​។​DSC05788