មេព្រៃ​លី​សុ​ផា រួមជាមួយ​សេង​វឿ​តប​ន្ត​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នឹង​ដឹកជញ្ជូន​ពេញបន្ទុក​នៅ​តំបន់​ឃុំ​ស្រែ​ណូយ​មិនមាន​ការបង្ក្រាប​

0

​ ​ ​ ​សៀមរាប​៖ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​កំពុងតែ​ប្រើ​រូបមន្ត​អភិវឌ្ឍន៍​កាប់បំផ្លាញ​ព្រៃឈើ​នឹង​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នៅ​តំបន់​ស្រែ​ណូយ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​កាន់​រីក​រាលដាល​ធំ​ឡើងៗ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​នោះ​ទទួលរង​នូវ​ការវិនាស​សកម្ម​មហន្ត​រាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំណែក​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ទ​បាន​នាំ​ទទួល​សេវា​ពី​ក្រុម​ឈ្មួញ​ដោយ​មិន​ញញើត​ដៃ​ជាពិសេស​មេព្រៃ​នៅ​តំបន់​នោះ​ឈ្មោះ​លី​សុ​ផា​នឹង​សេង​វឿ​ត​តែម្ដង​។​1891220_681671185225956_1481650706_n

​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា​ក្រុម​មេក្លោង​ជា​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ស្រែ​ណូយ​នោះ​ឈ្មោះ​ឆាយ​ថៅកែ​ដេប៉ូ​ស្រែ​ណូយ​ឈ្មោះ​ចិត្ត​ឈ្មោះ​រិ​ទ្ធ​នឹង​ស្វិត ជា​ក្រុម​ឈ្មួញ​ដុះ​ស្លែ​ធំ​បំផុត​ប្រចាំ​ឃុំ​ស្រែ​ណូយ​ដោយ​ពួក​ឈ្មួញ​ទុច្ចរិត​ទាំងអស់នេះ​ម្នាក់ៗ​បាន​ស្តុក​ឈើប្រណិតៗ​រាប់សិប​ម៉ែត្រគូប​ក្នុង​ទីតាំង​ដេប៉ូ​នឹង​រោង​សិប្បកម្ម​របស់​ពួកគេ​ដើម្បី​កែឆ្នៃ​ជា​គ្រឿង​សង្ហា​រឹម​ខ្លះ​នឹងមិន​កែឆ្នៃ​ខ្លះ​ហើយ​ធ្វើការ​ដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​ក្រុង​សៀមរាប​នឹង​មួយចំនួនទៀត​ដឹក​ទៅកាន់​ដេប៉ូ​ស្រុក​អង្គ​ជុំ​។​10153026_1412940898967714_2011191723_n

​សេចក្ដីរាយការណ៍​បន្ថែ​ម​ថា​មេ​ឈ្មួញ​ដុះ​ស្លែ​ទាំងអស់​នោះបាន​បង់ថ្លៃ​ការពារ​ឲ្យ​មេព្រៃ​ឈ្មោះ​លី​សុ​ផា​មេ​សង្កាត់​ស្ដីទី​រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូយ​នឹង​សេង​វឿ​ត​មេ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រឡាញ់​ទើប​ពួកគេ​អាចធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នឹង​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ដោយ​គោយន្ត​កែឆ្នៃ​រថយន្ត​ស៊ាំ​យុង​កូរ៉េ​នី​ហ្សា​ន់​ចាប់ពី​៥​គ្រឿង​ទៅ​១០​គ្រឿងក្នុង​មួយថ្ងៃ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ជាពិសេស​ជំនាញ​មេព្រៃ​ដែល​នៅតាម​ដងផ្លូវ ដែល​គេ​មានការ​សង្ស័យថា លោក​មេព្រៃ​សេង​វឿ​ត​នៅ​ពី​ក្រោយខ្នង​ពី​សកម្មភាព​នេះ​។​ ​ ​IMG_0898

មន្ត្រី​សាលាស្រុក​មួយរូប​និយាយថា នៅ​តំបន់​គ្រប់គ្រង​រដ្ឋបាល​ព្រៃឈើ​នៅ​ផ្នែក​ក្រឡាញ់ ដែលមាន​លោក សេង វឿ​ត ជា​អ្នក​ទ​ទួ​ក​ខុសត្រូវ ក្នុងការ​ទប់ស្កាត់​នោះ បាន​កំពុងតែ​ទទួលរង​នូវ​ការកាប់បំផ្លាញ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​ដោយ​មិន​ញញើត​ដៃ​ស្ទើ​ក្លាយជា​ទីវាល​រហោស្ថាន ។​ ​ ​សេចក្ដីរាយការណ៍​បន្ថែ​ម​ថា សកម្មភាព​កាប់​អារ​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​នេះ បានកើត​មាន​ជា​យូ​ណាស់​មកហើយ នៅ​ព្រំប្រទល់​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ត្រង់​ទ​ន័​រ រាប់រយ​គ្រឿង ក្នុងការ​អារ​ដើមឈើ​ទាំង​ធំ​ទាំង​តូច​ទាំងយប់​ទាំង​ថ្ងៃ លាន់លឺ​រំ​ពោង​ពេញ​ព្រៃ​។​ ​ ​

មន្ត្រី​អង្គរ​ការឃ្លាំមើល​បទល្មើស​ព្រៃឈើ​បាន​ឲ្យ​ដឹងថា​ថា ចលនា​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ទឹកដី​ផ្នែក​ក្រឡាញ់​នេះ បានក៍​ព្រោះតែ​លោក សេង វឿ​ត នឹង​លី​សុ​ផា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ដែរ​ទើប​សកម្មភាព​ចេះតែ​រីក​រាលដាល​ធំ​ឡើងៗ គួ​ឲ្យ​ព្រូ​យ​បារ​ម្មណ៍​។​ ​ពាក់​ព័​ន្ទ​ទៅ​ការដឹកជញ្ជូន​ឈើ​នៅ​តំបន់​ស្រែ​ណូយ​នេះ កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា ឆ្នាំ​២០១៤​ព្រឹក​ម៉ិ​ញ​នេះ មិនអាច​រក​ការបំភ្លឺ​ពី​លោក​សេង​វឿ​ត​បានទេ​ជុំវិញ​ការចោទប្រកាន់​នេះ ប៉ុន្តែ​លោក​លី​សុ​ផា បានបញ្ជាក់​តាម​ទូរស័ព្ទ​ថា​សិប្បកម្ម​នៅ​ខេត្តសៀមរាប​ទាំងអស់​មា​ន​ច្បាប់​បី​ខណ្ឌ ខ​ណះ​នេះ​លោក​

កំពុងតែ​រក​ការចាប់​នៅ​ក​ន្តួ​ត​ខ្នារ​ក្រៅ​។​ជាមួយគ្នានេះដែរ នៅ​តំបន់​ស្រែ​ណូយ ក៍មាន​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​ដោយ​ខុសច្បាប់​រាប់រយ​កន្លែង បាន​កំពុងតែ​ដំណើការ​យ៉ាង​ពេញបន្ទុក​។ ក្នុងនោះ​ក៍មាន​ដេប៉ូ​លក់​ឈើ​មួយកន្លែង​នៅ​ភូមិ​ព្រៃ​ខ្នរ ឃុំ​ស្រែ​ណូយ ដែលមាន​យីហោ​ឈ្មោះ​ដេប៉ូ​ឈើ​ស្រែ​ណូយ ថៅកែ​ឈ្មោះ ឆាយ ហើយ​ដេប៉ូ​មួយ​នេះ​ជាទី​តាំង​នាំ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ នៅ​ស្រុក​វ៉ារិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ​ផងដែរ​។​