អាវុធហត្ថខេត្តតាកែវបញ្ជូនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន៣នាក់ទៅតុលាការ

តាកែវ៖ ជនសង្ស័យចំនួន០៣នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅក្រុងដូនកែវ ត្រូវបានកំលាំងអាវុធហត្ថខេត្ត ចុះបង្រ្កាបបានកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។លោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកំលាំងកំណត់មុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន ០៣នាក់ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ៖រួមមាន
1-ឈ្មោះ ង៉ែត ពៅ ភេទ ប្រុស ភេទប្រុស អាយុ 25ឆ្នាំ រស់នៅ ភូមិ រវៀង ឃុំសំបួរ ស្រុកទ្រាំង (ជាអ្នកជួញដូរ)
2-ឈ្មោះ ណាង វណ្ណេត ភេទ ប្រុសអាយុ24ឆ្នាំ រស់នៅភូមិ កំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល (ជាអ្នកប្រើប្រាស់)
3-ឈ្មោះ កឹង ធា ភេទប្រុសអាយុ 22ឆ្នាំ រស់នៅ ភូមិរវៀង ឃុំសំបួរស្រុកទ្រាំង ខេត្តតាកែវ (ជាអ្នកប្រើប្រាស់)។ព្រមទាំងដកហូតវត្ថុតាងមួយចំនួមរួមមាន៖
-ម៉្សៅក្រាមសថ្លា ចំនួន05កញ្ចប់ទំងន់17.81ក្រាម
-លទ្ធផលធ្វើតេស្តបឋម :ពណ៏ត្នោតលឿងទុំ ជាប្រភេទ មេតំហ្វេតាមីនICC(ម៉ាទឹកកក)
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន01គ្រឿង
-សំភារះវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរសព្ទ័04គ្រឿង
-ម៉ូតូ 02 គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕