កំពង់ធំ ៖ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងទទួល ការងារស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីវេលាម៉ោង ០១និង១៥ នាទី ថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២០បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ០៦នាក់ រថយន្ដ០៣ គ្រឿង ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសប្រមូលនិងដឹកជញ្ជូនផលព្រៃឈើគ្មានច្បាប់ នៅចំណុចភូមិប៉ូតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។លទ្ធផលបង្ក្រាបបានរថយន្ត០២គ្រឿង= ១/រថយន្កម៉ាកHilander (ហាយឡិនឌ័រ)ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2y-7325 បើកបរដោយឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ មាន ឈើប្រណិតប្រភេទធ្នង់ចំនួន 11ដុំ ស្មើនិង 565kg។ ២/ រថយន្តម៉ាក Hilender (ហាយឡិនឌ័រ) ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 2Q-6913 មាន ឈើប្រណីតប្រភេទធ្នង់ចំនួន១០ដុំ ស្មើនិង 496kg។ ជនសង្ស័យនិងវត្ថុតាងទាំងអស់ ឈើសរុបចំនួន1061kg កងរាជអាវុធហត្ថបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមផ្លូវច្បាប់។លោកឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោងបានអោយដឹងនៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០នេះថា ឈើរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើស្ទោង រថយន្ដរក្សាទុកនៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្ត ចំណែក ជនសង្ស័យ មា្នក់បានបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕