ខេត្តឧត្តរមានជ័យ៖ រថយន្តធុនធំចំនួន ២គ្រឿង ដែលដឹកឈើប្រភេទលេខ ២ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាប កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាំងផ្សេងពីគ្នាក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ករណីទី១ នៅវេលាម៉ោង៣ និង៤០នាទី ជិតភ្លឺថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ កំលាំងមូលដ្ខានកងរាអាវុអហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេការរងស្រុកអន្លង់វែង ចុះឃាត់រថយន្តចំនួន ១គ្រឿងម៉ាក(ហីុយ៉ាន់ដៃ)ក្បាលសរទ្រុងខៀវពាក់ស្លាកលេខ ព្រៃវែង ៣A.០៧៧៥ ដឹកឈើប្រភេទលេខ២ ស្ថិតនៅចំណុច ភូមិអូរគគីកណ្តាល ឃំុលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អ្នកបើកបរបានរត់គេចខ្លួនបាត់។ ហើយសមត្ថកិច្ច បានរកឃើញឈើប្រភេទលេខ២ ដែលមានខ្នាតដូចខាងក្រោម៖ ឈើប្រភេទ ០,០៥× ០,១៥×៨×៩ដុំ=០,៥៤០ម៉ែត្រគូប ២០,០៥× ០,១៥ ×៧×៥៣ដុំ=២,៧៨២ម៉ែត្រគូប ០,០៥× ០,១៥×៦× ១៥១ដុំ=៦,៧៩៥ម៉ែត្រគីប សរុបចំនួន ១០,១១៧ម៉ែត្រគូប។ករណីទី២ នៅវេលាម៉ោង៥ និង ៣០នាទី ព្រឹកថ្ងៃដដែល កំលាំអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្ថស្រុកអន្លង់វែងសហការជាមួយ លោកវរសេនីយ៍ត្រី លន់ ពៅ ប្រធានស្នាក់ការប៉ូលីសចារកម្មប្រចាំខេត្តឧត្តរមានជ័យ ដឹកនាំបញ្ជារួម ដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យចុះឃាត់រថយន្តម៉ាកក្រេនតូ ធុនធំពាក់ស្លាកលេខ កំពង់ចាម ៣A៧២៥០
ដឹកឈើប្រភេទលេខ២ មានខ្នាត០,៥×០,១៥×៦×២៤ដុំ =១,០៨០ម៉ែត្រគូប ០,៥×០,១៥×៧×៣៣ដុំ= ១,៧៣២៥ម៉ែត្រគូប និងខ្នាត០,០២×០,២៥×៤× ៣៥សន្លឹក=០,៧២០០ម៉ែត្រគូប
សរុបចំនួន៤,៦៤៩៥ម៉ែត្រគូបព្រមទាំងធ្វើការឃាត់អ្នកបើកបរនិងអ្នករួមដំណើចំនួន៣នាក់ទៀត រួមមាន៖
១/ឈ្មោះ អួង ប៉ូណាំ ភេទប្រុសអាយុ២៣ឆ្នាំ ជាម្ចាស់រថយន្តមានទីលំនៅ សង្កាត់បឹងប្រលិតខ័ណ្ឌ៧មករា រាជធីនីភ្នំពេញ ២/ឈ្មោះ លឹម គឹមលី ភេទប្រុសអាយុ២៧ឆ្នាំ មុរបរអ្នកបើកបររថយន្តមានទីលំនៅ ភូមិពោន ឃុំបឹងរាវស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ៣/ឈ្មោះ ម៉េង ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិពោន ឃុំបឹងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ហើយបច្ចុប្បន្នវត្ថុតាង រថយន្តទាំង ២គ្រឿង និងឈើចំនួន១៤,៧៦៦៥ម៉ែត្រគូប ព្រមទាំងជនសង្ស័យខាងលើ អាវុធហត្ថស្រុកបានប្រគល់ជូនទៅនាយសង្កាត់ព្រៃឈើរដ្ឋបាលព្រៃឈើស្រុកអន្លង់វែងចាត់ការតាមនិតិវិធី។