កិច្ចប្រជុំក្រុមការងារគណបក្សប្រជាជនពង្រឹងតួរនាទីភារកិច្ចចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង

ខេត្តកំពង់ធំ៖ ឯកឧត្ដមសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ធំ ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំបន្ទាយស្ទោង រួមជាមួយគណៈកម្មាធិការបក្ស ឃុំសាខាបក្សភូមិទាំង១៥ ភូមិ បានដំណើរការប្រជុំនៅវត្តបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  នៅព្រឹក ថ្ងៃ អាទិត្យទី ២៤  ខែ ឧសភា  ឆ្នាំ ២០២០ ដែលមានសមាជិកចូលរួម ៥៧  នាក់   ។

បន្ទាប់ពី លោកទិញ វឿន អនុប្រធានគណបក្សឃុំបន្ទាយស្ទោង  បានរាយការណ៍ ពីសភាពការណ៍ ទូទៅរបស់ឃុំរួចមក លោកប្រធានសាខាបក្សភូមិ និងសមាជិកអង្គប្រជុំ បានឡើងរាយការណ៍ សភាពការណ៍ នៅក្នុងមូលដ្ឋាន ដែលខ្លូនទទួលខុសត្រូវ ។

ឯកឧត្ដម សោម ស៊ុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង  សហការគ្នារវាងក្រុម ការងារថ្នាក់ ខេត្ត  ជាមួយសាខាបក្សភូមិគ្រប់ភូមិ ក្នុងការបំពេញភារកិច្ច បម្រើប្រជាជនបានល្អប្រសើរ និងបានប្រគល់ ភារកិច្ច ដែលមានខ្លឹមសារ ទី១/  ពង្រឹងតួរនាទីភារកិច្ចរបស់ក្រុមការងារចុះជួយឃុំភូមិ   ថ្នាក់ដឹកនាំគណបក្សឃុំ  និងសាខាបក្សភូមិ  ក្នុងការបន្តបម្រើប្រជាជន  ដោយស្មោះត្រង់និងដោយឥតលក្ខខណ្ឌ  ។

២/  ការងារគ្រប់គ្រង សមាជិកបក្សចាស់ និងពង្រីកសមាជិកបក្សថ្មី តាមសន្ទស្សន៍ដែលបានកំណត់   ។៣/បន្ត អប់រំ ប្រជាពលរដ្ឋប្រុងប្រយ័ត្នការពារ  ការឆ្លងរីករាលដាលមេរោគកូវីដ ១៩  តាមការណែនាំរបស់ ក្រសួងសុខាភិបាល  ។ដោយ ប៊ុន​រដ្ឋា