សមាគម អតីតយុទ្ធជន និងសាខាកាកបាទក្រហមកម្ពុជារួមគ្នាសាងសង់ផ្ទះថ្មីអតីតយុទ្ធជនពិការ

ខេត្តកំពង់ធំ៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សហការរួមគ្នា គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  សាងសង់ផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជន  និងសម្តេចកិត្តិព្រិទ្ធបណ្ឌឹត ប៊ុន រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់គ្រួសារអតីតយុទ្ធជនពិការ រស់នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ  នៅរសៀលថ្ងៃសៅរ៍ ទី២៣  ខែឧសភា ឆ្នាំ២០២០  ។

ផ្ទះថ្មី ដែលបានសាងសងរួច មានទំហំ៦ម៉ែត្រ  x  ៧ម៉ែត្រ    សាងសង់អំពើសសរបេតុង  ឆ្អឹងដែក ជញ្ជាំង និងដំបូលប្រក់ស័ង្កសីកិនភ្លី  រនាបក្រាលក្តារ  ជណ្ដើរកាច់  ខាងក្រោមផ្ទះ មានចាក់សាបទំហ៊ុ៤២ ម៉ែត្រការ៉េ  ដែលជូនគ្រួសារអតីតយុទ្ធជនពិការ ឈ្មោះឈួន  វ៉េត និងឧបត្ថម្ភ អំណោយឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា មានអង្ករ៥០  គ.កមី៤កេស ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ   និងថវិកាមួយចំនួន ។

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ  បាន មាន ប្រសាសន៍ ថាក្រុម គ្រួសារអតីតយុទ្ធជនពិការ ឈ្មោះឈួន  វ៉េត មានសមាជិកគ្រួសារកូន និងចៅច្រើននាក់ ទើបសាងសង់ផ្ទះ មានទំហំធំជាង ផ្ទះអតីតយុទ្ធជនទូទៅ   លោក ឈួន រ៉េត និងក្រុមគ្រួសារ ថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅ សម្តេច ទាំងពីរ ដែលបានផ្ដល់ផ្ទុះថ្មី ដល់ក្រុមគ្រួសារបានរស់នៅសមរម្យ ក្នុងនោះ ក្រុមគ្រួសារនេះ ក៏នៅតែជួបលំបាក ពីបញ្ហាមិនទាន់មានអណ្តូងទឹក និងបង្គន់អនាម័យ សម្រាប់ប្រើប្រាស់នៅឡើយ ចង់សំណូមពរ ឲ្យក្រុមការងារគណកម្មាធិការ មេត្តាជួយដោះស្រាយផង។

ដោយ ប៊ុន រដ្ឋា