​ព្យុះសង្ឃរា​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​បាន​បោកបក់​ចូល​តំបន់​ភាគ​ខាងកើត ប្រទេស​ចិន​ជា​លើក​ទី​១​មិន​ធ្លាប់មាន​រយៈ ពេល​៤​ទសវត្សរ៍​

0

​ចិន ៖ កន្លងមក សម្លាប់ មនុស្ស​ជិត​២០​នាក់ បំផ្លាញ​ទ្រព្យសម្បត្ដិ​ជា ច្រើន​ក្រោយ​ពេលដែល​ខ្យល់ព្យុះ​នេះ​បក់ បោក​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន​សម្លាប់ មនុស្ស​រាប់សិប​នាក់ ។ ​ព្យុះ រ៉ា​ម៉ា​សាន់ ដែលមាន​ភ្លៀង​និង ខ្យល់​ខ្លាំង​បាន​វាយប្រហារ​ទៅលើ​ភូមិ ស្រុក​ជាច្រើន​តាម​បណ្ដោយ​ឆ្នេរសមុទ្រ ខេត្ដ​ក្វាង​ដុង​, ហៃ​ណា​, ក្វាង​ស៊ី ប៉ះពាល់ ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ជាង​៣​លាន នាក់ ។download (7)

ព្យុះ រ៉ា​ម៉ា​សាន់ បាន​បោកបក់ ចូល​ដីគោក​ខេត្ដ​ហៃ​ណាន់ តាំងពី​ថ្ងៃទី ១៨​មកម្ល៉េះ ហើយ​បន្ដ​ធ្វើដំណើរ​ឆ្ពោះ ទៅកាន់​ភាគ​ខាងលិច ។ ​ជើងហោះហើរ​ជាច្រើន​ត្រូវ​ចុះចត នៅ​ទីក្រុង​ណាន​នី​ង ខេត្ដ​ក្វាង​ស៊ី ធ្វើឱ្យ​អ្នក ដំណើរ​ជាង​១.៣០០​នាក់​ត្រូវ​ជាប់គាំង នៅក្នុង​អាកាសយានដ្ឋាន ។ ​ព្យុះ រ៉ា​ម៉ា​សាន់ បានធ្វើឱ្យ​ការផ្គត់ផ្គង់ អគ្គិសនី ទឹក ប្រព័ន្ធ​ទូរគមនាគមន៍ ផ្លូវ ថ្នល់​រង​ការបំផ្លិចបំផ្លាញ ។

ផ្ទះ​ជាង​៥១ ពាក់​ខ្នង​រង​ការខូចខាត​យ៉ាងដំណំ និង​ផល ដំណាំ​ជាង​៤០.៦០០​ហិកតា​រង​ការបំផ្លាញ គិត​ជា​ទឹកប្រាក់​ជាង​១,៧៤​ពាន់​លាន​ដុល្លារ ។ ពលរដ្ឋ ១,១៣​លាន​គ្រួសារ គ្មាន​អគ្គិសនី​ប្រើប្រាស់ ។ ​កាលពីដើម​សបា្ដហ៍​កន្លងមក ព្យុះ រ៉ា​ម៉ា​សាន់ បាន​បោក់បក់​ឆ្លងកាត់​ប្រទេស ហ្វីលីពីន សម្លាប់​មនុស្ស​៩៤​នាក់ ធ្វើឱ្យ ពលរដ្ឋ​ជាង​១​លាន​នាក់​គ្មាន​ផ្ទះសម្បែង រស់នៅ ។

អ្នកស្លាប់​ភាគច្រើន​ដោយ សារ​តែ​ដើមឈើ​បាក់​សង្កត់ពីលើ ឬ​ផ្ទះ បាក់​សង្កត់ និង​មួយចំនួនទៀត​ស្លាប់​ដោយ សារ​លង់ទឹក ឬ​ដី​បាកក់​សង្កត់ពីលើ ។ ក្នុងពេល​នេះដែរ ខ្យល់ព្យុះ រ៉ា​ម៉ា​សាន់ បាន​ឆ្លង​ផុត​ទៅ តែ​ហ្វីលីពីន​បាន​ត្រៀម លក្ខណ​ទប់​ទល់នឹង​ខ្យល់ព្យុះ​ថ្មី​មួយទៀត ដែលមាន​ឈ្មោះថា Matmo ដែល​នឹង​បក់ បោក​ចូលដល់​ប្រទេស​នេះ​នាពេល​ដ៏​ខ្លី ខាងមុខ​