រថយន្ដដឹកប្រេងបង្កប់ឈើប្រណិតធ្នង់ចំនួន២១២ដុំរបស់លោកប្រុញដែលជាឈ្មួញដុះស្លែរ អស់លក័ក្ខជាប់ អន្ទាក់កម្លាំងកងរាជអាវុធហត្ថ

សៀមរាប ៖ ឈ្មួញដុះស្លែរ ដែលត្រូវបានគេដឹងថា ជាឈ្មួញមិនចេះខ្លាចញញើតអស់លោកណា និងបាន ធ្វើសកម្មភាពជារៀងរាល់ថ្ងៃ បើទោះបីជាមានការហាមឃាត់ក៏ដោយ ក៏ឈ្មួញម្នាក់នេះនៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត ចេញពីស្រុកអន្លង់វែង តាមរយះរយថន្តធុនតូចឆ្ពោះមកភ្នំពេញ និងខេត្តកំពង់ចាម តែអំណាចនៃការលោភលន់ តាមប្រភពព័ត៌មានថា រថយន្តនេះ ចារបស់លោកប្រុញ ហៅ ខូវ ខួន ដែលមានមហិចតាធំ បានរួមគ្នាជាមួយចែម៉ៅ យករថយន្តដឹកសាំង ដោយការវះស៊ីតែនសាំងដឹកឈើប្រណិតខុសច្បាប់ យ៉ាងរំភើយ ប៉ុន្តែអំពើល្មើសច្បាប់ត្រូវដូនតាដាក់ទំនាយ ជាប់អន្ទាក់របស់សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តសៀមរាប។

តែទោះជា យ៉ាងណា យោងតាមការសាកសួរ លោក ខូវ ខួន ហៅ ប្រុញ លោកបានឆ្លើយបរិសេធទាំងស្រុងថា រថយន្តដឹកឈើខាង លើមិនមែនជារបស់លោកនោះទេ ហើយលោកកមិនមានការពាក់ព័ន្ឋ និថរថន្តនោះដែរ  តែទោះជាយ៉ាងណា សមត្ថកិច្ចប្រឹងប្រែង ដើម្បីស្រាវជ្រាវ សាវតាអ្នកដឹកជញ្ជូនឈើ ដើម្បីឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់  ។

ដោយទទួលបាន ការណែនាំរបស់ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក វរសេនីយ៍ឯក សេង វុទ្ធី មេមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងឃាត់រថយន្ត មួយគ្រឿងធុនយក្យ ដែលប្រភពព័ត៌មានបាន បញ្ជាក់ថាជារថយន្តរបស់លោកខូវ ខួន ហៅប្រុញ មានមុខរបរដឹកឈើប្រណិតខួបប្រាំង ខួបវស្សា តែពេលនេះ បានយករថយន្ដដឹកប្រេងមួយគ្រឿងបន្លំដឹកឈើប្រណិតធ្នង់  ក្រោយឃាត់រថយន្ដអ្នកបើកបររត់គេចខ្លួនបាត់ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមសេចក្តីរាយការណ៍ មន្រ្ដីជំនាញបានរុះរើនិងវះកាត់ដែកស៊ីតែន កាលថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២០នេះ ឈើដែលយកចេញពីស៊ីទែនដឹកសាំងមានចំនួន ៩,២៧១ម៉ែត្រគូប ចំណែករថយន្តដែលឃាត់បាន ម៉ាក FUSO សណ្តោង ស៊ីតែន ស្លាកលេខភ្នំពេញ ៣C-២៨៥៩ ពណ៌ស ឆ្នូតក្រហមខៀវ បានដឹកជញ្ជួនផល អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត បានចេញពីខេត្តបន្ទាយមានជ័យចូលមកខេត្តសៀមរាប។

ខណៈពេលដែល សមត្ថកិច្ចឃាត់រថយន្ត អ្នកបើកបរបានគេចខ្លួនបាត់ បន្សល់ទុករថយន្តចោល ក្រោយមកបានធ្វើការត្រួតពិនិត្យ លោក ម៉ុង ប៊ុន លីម នាយខណ្ឌ រដ្នបាលព្រៃឈើខេត្តសៀមរាប បានអោយដឹង ពេលនេះកម្លាំង មន្រ្ដីជំនាញកំពុងតែធ្វើការរុះរើ រាប់ចំនួនមានប្រភេទឈើធ្នង់ មានចំនួន២១២ដុំ( ៩,២៧១ម៉ែត្រគូប ) ប្រគល់ឱ្យរដ្ឋបាលព្រៃឈើបន្ទាយស្រីរក្សាទុក។

លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ចាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឆ្លើយតបតាមបណ្ដាញទូស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះថា ក្រោយឃាត់រថយន្ដដឹកប្រេង១គ្រឿងរួចធ្វើការឆែកឆេរ ឃើញមានវត្ថុតាងឈើប្រណិតធ្នង  ក្រោយមកក៏ប្រគល់អោយ មន្រ្ដីជំនាញយកទៅរក្សាទុក ។

 

ដោយ ខេមរា