ចិន ៖ មន្ត្រីទួលខុសត្រូវកោះហៃណាន់បានឲ្យដឹងថា បានបញ្ចូនអាហាសង្គ្រោះបន្តាន់គឺនុំបុ័ង ជួយដលពលរដ្ឋ ដែលរង្គ្រោះដោយខ្យលព្យុះរ៉ាមម៉ាសាន់។ អ្វីដែលពលរដ្ឋខឹងសម្បារនោះគឺនុំបុ័ងទាំងអស់នោះបានដុះផ្សិតទៅហើយ។ ហេតុការខាងលើបានបែកធ្លាយក្រោយពេលដែលពលរដ្ឋចិនម្នាក់មានរហ័សនាម CP ដែលបានប្រកាស់តាមប្រព័ន្ធទំនាក់ទំនងសង្គមថា ពលរដ្ឋជាង២០០នាក់ នៅក្នុងភូមិមួយស្ថិតនៅក្រុង Wenchang ទទួលបានកេសជំនួយនុំបុ័ងចំនួន២ ពីមន្ត្រីក្នុងតំបន់។
តាមស្លាក់សញ្ញាខ្ជប់នុំបុ័ងខាងលើគឺជាផលិតផលរបស់ក្រុមហ៊ុន នៅខេត្តភូគៀន ផិតនៅថ្ងៃទី១ខែកក្កដា ហើយ កាលបរិឆេតប្រើប្រាស់មាន៦ខែ។ ប៉ុន្តែហេតុអ្វីបានជាផលិតទើបតែ២០ថ្ងៃប៉ុណ្ណោះក៏ដុះផ្សិតទៅហើយ ? អ្នកដែលទិញនុំបុ័ងផ្តាល់ជុំនួយជាអ្នកណា? ពលរដ្ឋបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើ ដោយបាននិយាយថា ខ្យល់ព្យុះមិនបានធ្វើឲ្យពួកគត់អត់ស្លាប់នោះឡើយ ប៉ុន្តែបែរបកស្លាប់
ដោយសារនុំបុ័ងជំនួយទៅវិញ។ ពលរដ្ឋរង្គ្រោះដែលទ្រព្យសម្បត្តិទាំងអស់ត្រូវបាត់បង់ទាំងផ្ទះសម្បែង អង្គុយរងចាំជំនួយ តែជួបប្រទះនៅហេតុការខាងលើ ធ្វើឲ្យពួកគត់ស្ទើតែក្អួតឈាមនិយាយមិនចេញ។ ពលរដ្ឋម្នាក់និយាយថា សម្បីតែយកនុំឲ្យឆ្កែស៊ីក៏មិនហានឲ្យរបស់ដុះផ្សិតបែបនេះឡើយ។