កម្លាំងទាហានផ្តាច់ទឹកដីនិយមនៅភាគខាងកើតប្រទេសអ៊ុយក្រែនបានសម្រេចផ្តាល់ប្រអប់ខ្មៅរបស់យន្តហោះMH 17 ឲ្យទៅភាគីម៉ាឡេស៊ីវិញ។ ការផ្តាល់ជួននោះក្រោមវត្តមានរបស់ មេដឹកនាំតំបន់ ដូណេត និងអ្នកសារព័ត៌មានបរទេសជាច្រើន នៅវេលាម៉ោង២១ យប់ថ្ងៃទី២១ខែកក្កដា។ ក្រៅពីនេះកម្លាំងបះបោរក៏បានប្រកាស់ឈប់បាញ់ក្នុងបរិវេណ១០គីឡូម៉ែត្រជុំវិញទីតាំងធ្លាក់យន្តហោះ ដើម្បីផ្តាល់ឧកាស់ដល់ក្រុមអង្កេតការអន្តរជាតិចូលទៅកាន់ទីនោះស្រាវជ្រាវ។
មេដឹកនាំដំបន់ដូណេតលោកAlexander Borodai បាននិយាយទៅកាន់ក្រុងអ្នកសារព័ត៌មានថា«យើងបានសម្រេចប្រគល់ប្រអប់ខ្មៅទៅឲ្យអ្នកឯកទេសម៉ាឡេស៊ី»។ សារព័ត៌មាន ប៊ីប៊ីស៊ី បានដកស្រងសម្តីអ្នកឯកទេសឲ្យដឹងថា ប្រអប់ខ្មៅយន្តហោះនិងផ្តាល់ពេលវេលាច្បាស់លាស់ពីគ្រោះថ្នាក់កើតឡើង និងទីតាំងពិតប្រាគត់មុនពេលគ្រោះថ្នាក់។ ប្រអប់ខ្មៅនោះក៏បានថតសម្លេងសន្ទនារបស់អ្នកបើកបរ ដោយសង្ឃឹមថានិងធ្វើឲ្យបានច្បាស់ ពីគ្រោះថ្នាក់ដែលបានកើតឡើង។
អ្នកឯកទេសម៉ាឡេស៊ីបានបញ្ចាក់ថា ប្រអប់ខ្មៅថ្ថិតនៅល្អដដែល។កាលពីយប់ថ្ងៃទី២១ខែកក្កដា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកNajib Razak បានប្រកាស់ថា ភាគីអ៊ុយក្រែនបានឯកភាពទៅលើហេតុការខាងលើ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅទីក្រុងកូឡាឡំពួរ នាយករដ្ឋមន្ត្រី Najib Razak បានបញ្ចាក់ថា តាមកិច្ចព្រមព្រៀងសាកសពជនរង្គ្រោះនិងត្រូវបានបញ្ចូនទៅឲ្យភាគីប្រទេសហូឡង់ដើម្បីកំណត់សម្គាល់ ចំណែកម៉ាឡេស៊ីទទួលនៅប្រអប់ខ្មៅ។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ បាននិយាយនៅថ្ងៃអង្គារ ទី២២ ខែ កក្កដា ពីទីក្រុងភូត្រាចាយ៉ាថា លោកបានយល់ព្រមបង្កើត នូវកិច្ចព្រមព្រៀងលើ ៣ចំណុច សំខាន់ៗ ជា មួយនឹងលោក អាឡិចហ្សានដឺ មេដឹកនាំក្រុមឧទ្ទាមនៅទីក្រុងដូណេតក៍ ភាគខាង កើតអ៊ុយក្រែនហើយ ដើម្បីសម្រួលដល់ការប្រមូលយកសពចំនួន ២៨២នាក់ ដែលនៅសល់ ទៅស្វែងរកអត្តសញ្ញាណ, ការ ស៊ើបអង្កេតរកមូលហេតុ នៃការធ្លាក់យន្តហោះ, និង ជាពិសេសនោះ គឺការប្រគល់ប្រអប់ខ្មៅ ចំនួនពីរ របស់យន្តហោះ មកឲ្យម៉ាឡេស៊ីវិញ ។
ចំពោះកិច្ចព្រមព្រៀង ចុងក្រោយនោះ គឺការអនុញ្ញាតឲ្យក្រុមស៊ើបអង្កេត ឯករាជ្យរបស់អន្តរ ជាតិ ចូលទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរកការពិត នៃការធ្លាក់របស់យន្តហោះនោះ។ លោក ណាជីប សង្កត់ធ្ងន់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងខាងលើនេះ អាចអនុវត្តទៅបានដោយរលូន និង ការគោរពគ្នានោះ ភាគីទាំងអស់ត្រូវតែធ្វើការងារជាមួយគ្នាជាប់ជានិច្ច ។ គួរបញ្ជាក់ថា ការទទួលបានប្រអប់ខ្មៅរបស់យន្តហោះ គឺជាជំហានវិជ្ជមានមួយថ្មីទៀតដើម្បី ឲ្យក្រុម ស៊ើបអង្កេតបានដឹងថា តើមានរឿងអ្វីកើតឡើងខ្លះមុននឹងយន្តហោះធ្លាក់ ជាពិសេសនោះ គឺសម្តីរបស់ ពីឡុត ដែលបញ្ជាលើយន្តហោះនោះផ្ទាល់ ។
ជើងហោះហើរ MH17 បាន ធ្លាក់កាលពីថ្ងៃទី១៧ ខែ កក្កដា នៅពេលដែលកំពុងធ្វើដំណើរ ពីទីក្រុងអាំស្ទើដាំ ប្រទេសហូល្លង់ ទៅកាន់ទីក្រុងកូឡាឡាំពួរ ហើយវាបានបណ្តាលឲ្យ មនុស្សជិះនៅលើនោះទាំងអស់ ២៩៨នាក់ស្លាប់ ។ តាមកម្រោងសាកសពជនរង្គោះទាំង ២៨២ត្រូវបានគេរកឃើញហើយបញ្ចូនទៅកាន់ទីគ្រុងដូណេត ក្រោយមកក៏បញ្ចូនតាមរថភ្លើងទៅកាន់ទីក្រុង Kharkov រួចបញ្ចូនទៅកាន់ទីក្រុង អាមស្ទីដាមប្រទេសហូឡង់។
ជើងហោះហើរMH17 របស់ម៉ាឡេស៊ីអ៊ែឡាញចាកចេញពីទីក្រុង អាមស្ទើដាមទៅកាន់ទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីក៏រងការបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី១៧ខែកក្កដា បណ្តាលឲ្យមនុស្សទាំង២៩៨នាក់ស្លាប់ ដោយក្នុងនោះមានជនជាតិហូឡង់ដល់ទៅ១៩៣នាក់។ នៅពេលនេះរដ្ឋាភិបាលអ៊ុយក្រែននិងកម្លាំងផ្តាច់ទឹកដីនិយមនៅភាគខាងកើតទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកពីការបាញ់ទម្លាក់យន្តហោះខាងលើ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ខែកក្កដា បានអនុម័តទៅលើសេចក្តីសម្រេចដែលស្នើឡើងដោយប្រទេសអូស្ត្រាលី ដោយក្នុងនោះផ្លាស់ប្តូរពាក់ពីការបាញ់ទម្លាក់យន្តហោះទៅជាការធ្លាក់យន្តហោះវិញ៕