គណបញ្ជាការយោធាខេត្តដុងណាយ ផ្ដល់សម្ភារៈការពារមេរោគកូវីដ១៩ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ 

 កំពង់ធំ៖ ឯកឧត្ត​ ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានទទួល ការផ្តល់ជំនួយ សម្ភារៈការពារមេរោគកូវីដ១៩ ពីគណបញ្ជាការយោធាខេត្តដុងណាយ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២០ ។

ក្រោមចំណងសាមគ្គីភាព មិត្តភាព រវាងកិច្ចសហប្រតិបត្តិការ គណបញ្ជាការយោធាខេត្តដុងណាយ នៃកង ទ័ព ប្រជាជនវៀតណាម និង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ តែងតែជួយគ្នាទៅវិញទៅមកកន្លងមក ដូចជាការសាងសង់អាគារ និងការងារមនុស្សធម៌ រួមទាំងបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងវិស័យយោធា ជាក់ស្តែង ក្នុងពេលនេះ គណបញ្ជាការយោធាខេត្តដុងណាយបានផ្ដល់សម្ភារៈ បរិក្ខារពេទ្យ  សម្រាប់ការពារការឆ្លង រីករាលដាលមេរោគកូវីដ១៩ ដល់បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាសកម្មភាពបង្ហាញឲ្យឃើញ នូវការយកចិត្តទុកដាក់ដ៏ល្អប្រសើរ។

 

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន បានបញ្ជាក់ថា ដោយទទួលបានការអនុញាតិ ពីឯកឧត្តម ឧត្ដមសេនីយ៍ឯក ពៅ  ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤  ថ្នាក់ដឹកនាំនៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានទួលសម្ភារៈ បរិក្ខារពេទ្យសម្រាប់ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩   ដែលមាន ម៉ាស់បួនស្រទាប់ ចំនួន១០,០០០ម៉ាស់ សម្លៀកបំពាក់សម្រាប់គ្រូពេទ្យការពារ មេរោគចំនូន១៨០ កំប្លេរ  អាល់កុលសម្រាប់លាងសំអាតដៃចំនួន ៥០០ ដប   ជែលសម្លាប់មេរោគសម្រាប់ លាងសំអាតដៃចំនួន៣៨៤ ដប ឧប្បករណ៍សម្រាប់វាស់ស្ទង់កំដៅចំនូន ៧ គ្រឿង  ថ្នាំគ្រាប់សម្រាប់លាយទឹកបាញ់សម្លាប់មេរោគចំនួន ៥,៧៦០ គ្រាប់ ធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣ គ្រឿង។

ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅ ចំពោះគណបញ្ជាការយោធា ខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាម ហើយនឹងបន្តយកសម្ភារៈ ទាំងនេះ ចែកជូនដល់យោធិន  និងក្រុមគ្រួសារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  សម្រាប់ ប្រើប្រាស ក្នុងការការពារ ទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវីដ១៩ ។ដោយ ប៊ុន រដ្ឋា