ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងមកថា និងបញ្ចេញឈ្មោះ អ្នកមិនទាន់បង់ថ្លៃសេវាប្រមូលំរាម និងសំណល់រឹង ជាសាធារណៈ តាមបណ្តាញសង្គម ឬតាមប្រពន្ធ័ផ្សព្វផ្សាយនានា ឬអាចកត់ត្រាជាបំណុល ហើយអនុវត្តន៍ វិធានការរដ្ឋបាល ដោយបិត អាជីវកម្ម ឬសេវាកម្ម ជាបណ្តោះអាសន្ន រួមនិង អនុវត្តន៍វិធានការផ្សេងៗទៀត តាមការចាំបាច់។
នេះបើយោងសេចក្តីជូនដំណឹង ស្តីពីការជម្រុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពយើង ទទួលបាននាល្ងាចថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីជូនដំណឹដដែល បានបញ្ជាក់យ៉ាងដូច្នេះថា ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជំរាបជូនដំណឹង ដល់បងប្អូនប្រជាលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ ដែលប្រើប្រាស់សេវាប្រមូលសំរាម និង សំណល់រឹង ទាំងអស់ ក្នុងរាជធានីភ្នំពេញ អោយបានជ្រាបថា ក្រោយពីបានចាប់ផ្តើមអនុវត្តន៍ ទទួលការបង់ថ្លៃសេវាប្រមូលសំរាម និង សំណល់រឹង ក្នុងរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រពន្ធ័អេឡិចត្រូនិច រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ ភាគច្រើន បានបង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹង រួចហើយ។ ប៉ុន្តែនៅមានបងប្អូន ប្រជាពលរដ្ឋមួយចំនួនទៀត មិនទានបាន បំពេញកាតព្វកិច្ច បង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង នេះ នៅឡើយ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សូមរួសរាន់មកបង់ថ្លៃសេវា ប្រមូលសំរាម អោយបានទាន់ពេលវេលា ។ បើពុំដូច្នោះទេ រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តន៍វិធានការមួយចំនួន ដូចខាងក្រោម៖
១- បញ្ចេញឈ្មោះ អ្នកមិនទាន់បង់ថ្លៃ សេវាប្រមូលំរាម និងសំណល់រឹង ជាសាធារណៈ តាមបណ្តាញសង្គម ឬតាមប្រពន្ធ័ផ្សព្វផ្សាយនានា.
២-កត់ត្រាជាបំណុល ហើយអនុវត្តន៍វិធានការរដ្ឋបាល ដោយបិតអាជីវកម្ម ឬសេវាកម្ម ជាបណ្តោះអាសន្ន។
៣- អនុវត្តន៍វិធានការផ្សេងៗទៀត តាមការចាំបាច់។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តន៍អោយមានប្រសិទ្ធភាព៕