ព្រះវិហារ=ប្រជាពលរដ្ននៅជាប់ជាយដែនក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារបច្ចុប្បន្នកំពុងតែសប្បាយនិងការរុករកប្រមូលផលផ្សិតប៉ក់ ដើម្បីលក់ផ្គត់ផ្គង់នៅទីផ្សារជាប់ព្រំដែន ដូច ជាច្រកអូរស្មាច់ ច្រករបៀង និងច្រកជាច្រើនទៀត សំរាប់លក់ផ្សិតទាំងនេះអោយជនជាតិថៃ ដែលពេញនិយមក្នុងការបរិភោគមានរស់ជាតិឆ្ងាញ់ សំបូរទៅដោយវិតាមីន ។
តាមសម្ដីពលរដ្នដែលរុករកផ្សិតបានអោយដឹងថា ផ្សិតប៉ក់ដុះតាមជំរៀលដីនិងដីចំការដែលពុំសូវមានស្មៅដុះ ឯការរុករកវិញពីព្រឹកព្រលឹមមកដល់ល្ងាចម្នាក់អាចរកបានផ្សិតតែ២គីឡូក្រាមទៅទី២គីឡូ៣ខាំតែប៉ុណ្ណោះ! ផ្សិតនេះវាចាប់ផ្ដើមដុះជាលក្ខណះធម្មជាតិនៅចុងខែ ៣ រហូតដល់ចុង៧ទើបអស់គឺពេលដែលភ្លៀងធ្លាក់ម្ដង ចំណែកតំលៃហាងឆេងលក់វិញពេលផ្សិតមិនទាន់សំបូរលក់បាន១គីឡូក្រាម៤ម៉ឺនរៀល តែបច្ចុប្បន្នផ្សិតសំបូរលក់អោយឈ្មួញកណ្ដាល១គីឡូក្រាមត្រឹមតែ ២ម៉ឺន៣០០០រៀល តែប៉ុណ្ណោះ។
ចំណែកឈ្មួញកណ្ដាលវិញថា ការប្រមូលទិញពីអ្នករុករកក្នុងតំលៃ២ម៉ឺន១០០០រៀលឬ២ម៉ឺន៣០០០រៀល ហើយលក់ទៅវិញក្នុងតំលៃ២ម៉ឺន៥០០០រៀលទៅ២ម៉ឺន៧០០០រៀល គឺចំណេញតិចតួចទៅតាមហាងឆេង។
ចំណែកជនជាតិ ថៃវិញបានប្រាប់ថា ខ្ញុំទិញផ្សិតប៉កនេះក្នុង១គីឡូក្រាមតំលៃ២៥០បាត ទៅ៣០០បាតនិងពេលខ្លះ៣៥០បាតក្នុង១គីឡូក្រាម! លុះសួរថាតើហេតុអីចូលចិត្តផ្សិតនេះ ចំលើយថានេះជាចំណីអាហារដែលជនជាតិថៃចូលចិត្ត ហើយថាថែមានអាហារច្រើនបែបច្រើនយ៉ាងណាស់តែខ្លួនហាក់ដូចជាញាំស៊ាំ ដូច្នេះអ្វីដែលជាតំរូវប្លែកនោះផ្សិតប៉កនេះឯង វាអាចធ្វើគ្រឿងខ្លែម និងជាម្ហូបអាហារបានច្រើនមុខដែលមានរស់ជាតិឆ្ងាញ ៕