នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសារមានវិបត្តិផ្លូវចិត្ត

តាកែវ៖ នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសារមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង8ព្រឹក ថ្ងៃទី២៦ ខែ៥ ឆ្នាំ២០២០ នៅខាងលិចផ្សារតាកែវ ស្ថិតក្នុងភូមិ ថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ នារីរូបនេះមានឈ្មោះ ចន្ធា ភេទស្រី អាយុ៣១ឆ្នាំ ស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។ តាមសម្តីបងស្រីរបស់សាកសពបានអោយដឹងថា រយះពេល២ទៅ៣ថ្ងៃមកហើយប្អូនស្រីគាត់ចេះតែត្អូញត្អែរថាពិបាកចិត្តណាស់ ។ ដោយនៅព្រឹកកើតហេតុគាត់ឆ្ងល់ព្រោះអត់ឃើញប្អូនរៀបឥវ៉ាន់លក់ដូរ ដោយមានការសង្ស័យក៏ឡើងទៅមើលនៅលើផ្ទះក៏ឃើញប្អូនស្រីចងកស្លាប់បាត់ទៅហើយ។ ក្រោយធ្វើកោសល្យវិច្ឆ័យសមត្ថកិច្ចបានសន្ឋិដ្ឋានថានារីរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាដកមែន ។បច្ចុប្បន្នសាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕