VODEO ​រកឃើញ​សាកសព​ម្ចាស់​នាវា​សេ​វ៉ូ​ល ​ប៉ូលិស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២២​ខែកក្កដា​បានប្រកាស់​ឲ្យ​ដឹងថា​បាន​រកឃើញ​សាកសព​មហាសេដ្ឋី

0

Yoo Byung-eun អ្នក​ដែល​ប៉ូលិស​ខិតខំ​ស្វែ​ករក​ចាប់ខ្លួន​រយៈពេល​ជាង​ពីរ​ខែ​កន្លងមក ពាក់ព័ន្ធ​និង​គ្រោះថ្នាក់​លិច​នាវា សេ​វ៉ូ​ល​សម្លាប់​មនុស្ស​២៩៤​នាក់​។​ ​សាកសព​លោក​Yoo Byung-eun ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ចម្ការ​ផ្លែ​ជំ​ពូ ដំបន់​Suncheon កាលពី​ថ្ងៃទី​១២​ខែមិថុនា នៅលើ​រាងកាយ​ពាក់​អាវធំ​សម្រាប់​ខែរងា​។

ស្នងការ​ប៉ូលិស​តំបន់ Suncheon លោក​Woo Hyung-ho បាន​ឲ្យ​ដឹងថា សាកសព​លោក Yoo មាន​សភាព​រលួយ​ជិត​អស់​ទៅ​ហើយពី​បាក់​ក្នុងការ​បញ្ចាក់​ហេតុផល​ពី​ការស្លាប់​របស់លោក បើទោះបី​គេ​បាន​រកឃើញ​ដាប់​ស្រា​ជាច្រើន​នៅក្បែ​នោះ​។​ ​លោក​Woo Hyung-ho បញ្ចាក់​ថា​ពេលនេះ​កំពុងធ្វើការ​ត្រួតពិនិត្យ​AND និង​ជាតិពុល​នៅក្នុង​រាងកាយ ដើម្បី​បញ្ចា​ក់ថា​លោក​ត្រូវគេ​សម្លាប់​ឬក៏​ធ្វើអត្តឃាត​។ យើង​សង្ឃឹមថា នឹងធ្វើ​ឲ្យ​ច្បាស់​ពី​មូលហេតុ​និង​ពេលវេលា​ដែល​លោក​ស្លាប់​។ លោក​Yoo Byung-eun ជាប​ង្គូ​ល​គ្រួសារ​ដែល​គ្រប់គ្រង​ក្រុមហ៊ុន Chonghaejin Marine ជា​ម្ចាស់​នាវា​សេ​វ៉ូ​ល ដែល​លិច​កាលពី​ថ្ងៃទី​១៦​ខែមេសា​។

លោក​Yoo ត្រូវ​ប៉ូលិស​កោះហៅ​ភ្លាមៗ​ក្រោយ​លិច​នាវា ប៉ុន្តែ​លោក​បានគេច​ខ្លួន​តាំងពី​ពេលនោះ​មករក​មិនឃើញ​។​ ​ហេតុ​ការគ្រោះថ្នាក់​ធ្វើ​ឲ្យ​ពលរដ្ឋ​កូរ៉េខាងត្បូង​ទាំងមូល​មាន​ភាព​តក់ស្លុត​យ៉ាងខ្លាំង​។ ពលរដ្ឋ​កូរ៉េខាងត្បូង​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល និង​អំពើពុករលួយ​ជាហេតុ​បណ្តាល​ឲ្យ​មាន​ហេតុ​ការ​អាក្រក់​ខាងលើ​កើតឡើង​។ ​កាលពី​ខែឧសភា ប៉ូលិស​កូរ៉េខាងត្បូង​បាន​បង្កើន​ប្រាក់រង្វាន់​ដល់​បុគ្គល​ណាមួយ​ដែល​ផ្តា​ល់​ព័ត៌មាន​ឈានដល់​ការចាប់ខ្លួន​លោក​Yoo Byung-eun លើស​ពីមុន​រហូតដល់​១០​ដង ដោយសារតែ​ប៉ូលិស​ពិបាក់​ក្នុងការ​ស្វែងរក​ចាប់ខ្លួន​រូបលោក​។

ចំណែក​ប្រាក់រង្វាន់​សម្រាប់​ចាបខ្លួន​កូនប្រុស​របស់លោក​ឈ្មោះ​Yoo Dae-kyun កើនឡើង​ដល់​៩៦​ពាន់​ដុល្លារ​។​ ​លោក Yoo ត្រូវ​ប៉ូលិស​តាម​ចាប់ខ្លួន​ដើម្បី​សួ​រស​ម្លើ​យ ពាក់ព័ន្ធ​ការចោទប្រកាន់​ប្រ​ព្រិត​អំពើពុករលួយ និង​ខ្វះ​ការ​ប្រុង​ប្រ​យ័ន្ន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ខាងលើ​កើតឡើង​។ ការរក​ចាប់ខ្លួន លោក​យូ​នៅ​គ្រប់ទិសទី​ទូទាំងប្រទេស​ដែលមាន​កម្លាំង​ទាហាន​ប៉ូលិស​រាប់ពាន់នាក់​ចូលរួម​។ សមាជិក​ក្រុមគ្រួសារ​របស់លោក​ត្រូវ​ចាប់ខ្លួន ដែលមាន​ប្រព័ន្ធ​និង​ប្អូនប្រុស​។ ចំណែក​កូនស្រី​កំពុងតែ​កិ​ច​វះ​ពី​កា​រប​ញ្ចូ​ន​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​មកកាន់​ទីក្រុង​សេ​អូ​ល​។​ ​ប្រធាន​នា​វឹក​នាវា​សេ​វ៉ូ​ល​និង​សមាជិក​១៤​នាក់​កុំ​ពុង​ឃុំខ្លួន​ដើម្បី​កាត់ទោស នា​វឹក​មួយចំនួន​រង​ការចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ត្រូវ​ផ្តា​ន្ទា​ទោស​ប្រហារជីវិត ។ សរុប​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​នាវា​កើនឡើង​ដល់​ទៅ​២៩៤​នាក់​ហើយ​នៅមាន​១០​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។​