សត្វពស់ថ្លាន់មួយក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកំពុងក្រាប ពងនៅក្នុងព្រៃក្រោមគល់ឈើ១ដើម ដែលដួលរលំនៅក្បែរវត្តយុគន្ធរក្នុង ឃុំឆ្នុកទ្រូ

សត្វពស់ថ្លាន់មួយក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកំពុងក្រាបពងនៅក្នុងព្រៃក្រោមគល់ឈើ១ដើម
ដែលដួលរលំនៅក្បែរវត្តយុគន្ធរក្នុងឃុំឆ្នុកទ្រូកំពង់ឆ្នាំងះសត្វពស់ថ្លាន់មួយក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកុំពង់ក្រាបពងនៅក្នុងព្រៃរោមល់ឈើដួលរលំមួយកន្លែងនិងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានខណះដែលសត្វល្មួនមួយក្បាលនេះកំពង់រងការបាត់បង់ផងដែរ ។

ការប្រទះឃើញសត្វពស់ថ្លាន់មួយក្បាលខាងលើដែលកំពង់ក្រាបពងនេះនៅរសៀលកាលពីថ្ងៃទី 23 ខែឧសភាឆ្នាំ 2020 នៅ ក្នុងព្រៃលិចទឹកមួយកន្លែង ត្រង់ចំណុចខាងក្រោយវត្តយុគន្ធរ ដែលស្ថិតក្នុងភូមិយុគន្ធ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងខណៈដែលពស់ថ្លាន់ដ៏ធំមួយក្បាលនេះកំពុងសំងំក្រាបពងក្នុងព្រៃក្រោមដើមឈើរលំមួយកន្លែង ។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូរួមនិងមន្ត្រីបរិស្ថាននិងអាជ្ញាធរភូមិ ឃុំជាច្រើននាក់ បានចុះទៅពិនិត្យ មើល
និងចាត់ វិធានការការពារសត្វពស់ថ្លាន់ដ៍កម្រដែលជិតផុតពូជនេះនិងខ្លាចក្រែងមានមានក្រុមជនខិលខូចលបចូលលួចចាប់យកទៅដើម្បីជាប្រយោជន៍ផ្សេងៗផ្ទាល់ខ្លួនផងដែរ ។តាមការបញ្ជាក់ពី លោកសាំងគឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០នេះថាត្វពស់ថ្លាន់ដែលកំពុងតែសំងំក្រាបពងនៅក្នុងព្រៃលិចទឹកក្រោមដើមឈើរលំ នេះមានទម្ងន់ប្រមាណជាង១៥ទៅ២០ គីឡូក្រាម និងមានពងពស់ថ្លាន់ពី៣០ទៅ៤០ដែលតែត្រូវបានមេពស់ថ្លាន់កំពុងក្រាបពងផងដែរ ។

លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់អោយដឹងទៀតថាដើម្បីចូលរួមការពារនិងអភិរក្សសត្វពស់ថ្លាន់ដែលកំពង់រងការជិតផុតពូជខាងលើនេះរូបលោកជាមួយមន្ត្រីបរិស្ថានផងនោះក៏បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៥៥ ម៉ឺនរៀលទៅឲ្យប្រជាពលរដ្ឋម្នាក់ឈ្មោះ អូន ដើម្បីឲ្យនៅដេកយាមការពារក្នុងរយៈពេលពេញ ១ខែ គឺសមល្មមដែលអាចពង ពស់ថ្លាន់ខាងលើនេះវាញាស់ ហើយកូនពស់ថ្លាន់មានលទ្ឋភាព វារចេញពីកន្លែងវាកើតនេះ ទៅរកព្រៃនិងទន្លេដែលអាចគេចផុតពីមនុស្សចាប់យកនោះ។

ប្រជាពលរដ្ឋដែលបានប្រទះឃើញនិងសត្វពស់ថ្លាន់ខាងលើក៏បានថតផ្តិតយករូបភាពដោយផ្ទាល់ បានយថាពស់
ថ្លាន់នេះមិនធំមិនធម្មតាទេគ្រាន់តែក្បាលវាធំនិងមានទម្ងន់ប្រមាណជាង 20 គីឡូក្រាម និងមានប្រវែងប្រមាណពី ៥ ទៅ ៦ ម៉ែត្រទៀតផង។សូមបញ្ជាក់ផងដែរថាកន្លងមកសត្វពស់ថ្លាន់និងសត្វអណ្តើកត្រូវបានសមត្ថកិច្ចបង្ក្រាបបានពីក្រុមឈ្មួញនិងនៅតាមបណ្តាលហាងនានាក្នុងក្រុងភ្នំពេញនិងតាមបណ្តាលខេត្តផ្សេងៗយកមកលែងនៅព្រៃបឹងក្នុងតំបន់អភិរក្សមួយកន្លែងក្នុងខេតកំពង់ឆ្នាំងផងដែរ ។ក្នុងនោះផងដែរលោកលោកសាំងគឹមស៊នក៏ធ្វើការអំពានាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមអភិរក្សសត្វកម្រដែលជិតផុតពូជខាងលើនេះផង ៕