​ធ្លាក់​ឧ​ទ្ទ​ម្ភា​គ​ច័​ក្រ​យោធា​នៅ​ខេត្ត​ស៊ិន​ជាំ​ង​ប្រទេស​ចិន​

0

`​ ​នៅ​រសៀល​ថ្ងៃទី​២១​ខែកក្កដា ឧ​ទ្ធ​ម្ភា​គ​ច័​ក្រ​យោធា​មួយគ្រឿង​របស់​ចិន​បាន​ធ្លាក់​នៅ​ក​ណ្ត​ល​វាលស្រែ​ស្ថិតនៅ​ស្រុក ដា​យី ខេត្ត​ស៊ីន​ជាំ​ង​ប្រទេស​ចិន ។ មន្ត្រី​ទទួលខុសត្រូវ​នៅ​ទីនោះ​មិនទាន់​ប្រកាស់​ពី​ចំនួន​អ្នកស្លាប់​និង​រងរបួស​នោះឡើយ​ប៉ុន្តែ​សាក្សី​នៅ​កន្លែងកើតហេតុ​បញ្ចា​ក់ថា​មាន​មនុស្ស​ដល់​ទៅ​៦​នាក់​ត្រូវ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​ក្នុង​ប​ន្ទី​ពេទ្យ​។​ ​ក្រោយ​គ្រោះថ្នាក់​ភ្លាមៗ​ក៏មាន​ឧមា​ន​ឧ​ទ្ធ​ម្ភា​គ​ច័​ក្រ​មួយគ្រឿង​ទៀត​ទៅកាន់​កន្លែងកើតហេតុ ជួយសង្គ្រោះ​បន្ទាន​។

អ្នករងរបួស​ពីរ​នាក់​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​ក្នុង​មន្ទី​ពេទ្យ​ក្នុង​តំបន់​ចំណែក​៤​នាក់​ទៀ​តប​ញ្ចួ​ន​តាម​ឧ​ទ្ធ​ម្ភា​គ​ច័​ក្រ​ទៅ​ព្យាបាល​នៅ​កន្លែង​ផ្សេង​។ គេ​មិនទាន់​បញ្ចា​ក់ថា​មាន​មន្ត្រី​យោធា​ធ្វើដំណើរ​ជាមួយ​ដែរឬទេ​។​ ​ឧ​ទ្ធ​ម្ភា​គ​ច័​ក្រ​ដែល​ធ្លាក់​នោះ​ជា​ប្រភេទ ដឹកជញ្ជូន​១៧១ ផលិត​នៅក្នុង​ប្រទេស​រុស្ស៊ី​។ បច្ចុប្បន្ន​កម្លាំង​ទាហាន​អាកាស់​ចិន​កំពុង​ប្រើប្រាស់​ប្រភេទ​យន្តហោះ​នេះ​។ នៅពេលនេះ​អ្នកស្រាវជ្រាវ កំពុងតែ​បើក​ការស្រាវជ្រាវ​ស្វែងរក​មូលហេតុ​ពិត​ពី​ហេតុ​ការគ្រោះថ្នាក់​ខាងលើ​៕