បន្លែធម្មជាតិនៅផ្សារខេត្តស្ទឹងត្រែងកំពុង ពេញនិយមចំពោះអ្នកបរិភោគ !

ខេត្តស្ទឹងត្រែង៖បន្លែចំរុះដែលកសិករនៅ
ក្នុងក្រុងស្ទឹងត្រែងនាំយកមកលក់នៅលើទីផ្សារ ត្រូវបានប្រជាពលរដ្ឋមានជំនឿថាគ្មានសារធាតុគីមី ហើយទទួលបានការគាំ
ទ្រពីអ្នកបរិភោគនៅក្នុងខេត្ត ក៏ជាផ្នែកមួយដែលជំរុញឲ្យបងប្អូនប្រជាកសិករយើង កាន់តែមានទឹកចិត្តបង្កើនការដាំដុះបន្ថែមទៀត ដើម្បីបញ្ជៀសការនាំចូលបន្លែមកពីខាងក្រៅខេត្ត ដោយយើងពុំដឹងថាគ្មានសារធាតុគីមីនោះទេ ។

បងស្រី សេង ប៊ុនណា អាជីវករទិញ.លក់បន្លែនៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង បានបញ្ជាក់ប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៧
ឧសភានេះថា:បន្លែចំរុះដែលកសិករបានដាំដុះបច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋយើងពេញនិយម ហើយក៏មានអ្នកខ្លះទិញយកទៅលក់បន្តតាមភូមិដោយម៉ូតូ ដែលធ្វើឲ្យកសិករដាំបន្លែ ខំប្រឹងពង្រីកផ្ទៃដីដាំ
ដុះបន្ថែមទៀត ដើម្បីនាំចេញមកលក់នៅលើទីផ្សារផងដែរ ។ បងស្រីបន្តថា:ការនិយមបរិភោគបន្លែបែបធម្មជាតិនេះ បានកើនឡើង ខណៈប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីគ្រោះថ្នាក់ចំពោះសុខភាព ដែល
បណ្តាលមកពីការទទួលទានបន្លែដាំដុះដោយប្រើសារធាតុគីមី និងថ្នាំពុលកសិកម្មច្រើនហួសកំរិត ឬបន្លែនាំចូលគ្មានប្រភពច្បាស់លាស់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន ។

គួររំលឹកថា:ក្នុងស្ថានភាពមួយរយៈនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានណែនាំស្តីពីការធ្វើអនាម័យសុខភាព គេសង្កេត
ឃើញថា បងប្អូនប្រជាពលរដ្ឋយើងបានយល់ដឹងកាន់តែច្រើន និងបង្កើនការយក
ចិត្តទុកដាក់ ក្នុងការថែរក្សារសុខភាពបានល្អប្រសើរ ដោយគ្មានកើតជម្ងឺឆ្លង ជាពិសេ
សជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅលើសកលលោក ។

សូមបញ្ជាក់ផងដែរថា:ការបញ្ជាទិញបន្លែគ្មានជាតិគីមី ឬបន្លែសរីរាង្គពីទីផ្សារនេះ វាជាកំលាំងចលករមួយ ដែលអាចបង្កើនបរិមាណឲ្យប្រជាកសិករ ប្រឹងប្រែងដាំដុះបន្លែកាន់តែបានច្រើនមុខ ទាំងបន្លែស្លឹក និងបន្លែផ្លែ ដែលដូចជា: ស្ពៃ ស្ពៃក្តោប សាឡាដ៍ ខាត់ណា ត្រកួន ស្លឹកគ្រៃ ម្ទេស សណ្តែកគួរ ននោង ត្រប់ ត្រឡាច ត្រសក់ ម្រះ ពោត ល្ហុង និងជីគ្រប់មុខជាដើម ជាពិសេសទៅទៀតនោះ គេសង្កេតឃើញថា ការនាំចូលបន្លែពីខាងក្រៅនោះ ក៏មាន
ការកាត់បន្ថយខ្លះដែរ ៕