មនុស្ស៤នាក់របួសធ្ងន់ ស្រាល ខណះរថយន្តបែកកង់រេចង្កូតទៅបុក មួយគ្រឿងទៀត

ខេត្តបន្ទាយមានជ័យ:មនុស្ស៤នាក់របួសធ្ងន់ ស្រាល ខណះរថយន្តបែកកង់រេចង្កូតទៅបុក មួយគ្រឿងទៀតកាលរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ 0614 និង 0615 ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

គរបាលចរាចរណ៍ភ្នំលៀបបានឲ្យដឹងថា: មានរថយន្តមួយគ្រឿងម៉ាក MISUMITSI ពណ៌ស ពាក់ផ្លាកលេខបាត់ ដំបង.2A-2376 អ្នកបើកមានឈ្មោះឈុន បឿក ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិភ្នំលៀបខាងកើត ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតស្រាប់តែរថយន្តបែកកង់មុខខាង ស្តាំក៏រេចង្កូត ទទឹងទ្រូងផ្លូវស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស់ស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-9108 អ្នកបើកឈ្មោះ គឹម ហោ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងរថយន្តមានអ្នករួមដំណើរចំនួនពីរនាក់មានឈ្មោះ ទួន ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឈ្មោះហាយ គឹមហ័ង ភេទប្រុស អាយុ ១៩ ឆ្នាំនៅភូមិថ្មីឃុំសន្ទុក ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកក្នុងទិសដៅផ្ទុយគ្នាបើកមកចំណុចកើតហេតុក៏បុកនិងរថយន្តបែកកង់ចំកាប៊ីនឡានផ្នែកខាងស្ដាំបណ្ដាលឲ្យមានមនុស្ស របួសធ្ងន់ ស្រាល ៤នាក់។

ក្រោយពីកើតហេតុហើយអ្នករបួសទាំង៤នាក់បញ្ជូនទៅកាន់មន្ទីរ ពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត មិត្តភាព.កម្ពុជាជប៉ុនមង្គលបូរី។ក្រោយពីកើតហេតុហើយនគរបាលចរាចរណ៍បានយករថយន្តទាំង២យកទៅរក្សាទុកនៅអធិការស្រុកព្រះនេត្រព្រះដើម្បីដោះស្រាយតាមក្រោយ៕ដោ