(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តនិងរថយន្តបណ្តាលអោយស្លាប់មនុស្ស០២នាក់,ស្រី០១នាក់ស្លាប់នៅកន្លែងកើតហេតុ និងក្មេងប្រុស០១នាក់ទៀតស្លាប់នៅមន្ទីរពេទ្យខេត្ត ខូចខាតរថយន្តចំនួន០២គ្រឿង ៖
រថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2T-4927 បើកបរដោយឈ្មោះ លី រតនះ ភេទប្រុសអាយុ ៣២ឆ្នាំ នៅឬស្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ-មន្រីរាជការ របួសស្រាល។ -អ្នករួមដំណើរក្នុងរថយន្តពណ៍ប្រផេះ៖
១-ប្រពន្ធអ្នកបើកបរឈ្មោះ ឈីវ ឆេង លាំង ស្រីអាយុ ៣០ឆ្នាំ នៅភ្នំពេញ(របួសធ្ងន់) ។
២-កូនអ្នកបើកបរឈ្មោះ លី មេងឈាង ភេទប្រុសអាយុ ០២ឆ្នាំ (ស្លាប់) ។
៣-ឈ្មោះ ហ៊ូ ហេមរិន ភេទប្រុស អាយុ ៣៥ឆ្នាំនៅភ្នំពេញ(របួសស្រាល)។
៤-ឈ្មោះ សារិន សារ៉ា ភេទស្រី អាយុ ៣៣ឆ្នាំនៅភ្នំពេញ(ស្លាប់)។
៥-ឈ្មោះ ហ៊ូ សុខ រក្សាប្រុស អាយុ៤ឆ្នាំ(របួសធ្ងន់)នៅភ្នំពេញ។
៦-ឈ្មោះ ហ៊ូ សុភ័ក្រតី ភេទស្រី អាយុ ៧ឆ្នាំ នៅភ្នំពេញ (របួសធ្ងន់)។
រថយន្តម៉ាកកាមរី(ឆ្លាម)ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2R-8565 បើកបរដោយឈ្មោះ ឡែវ ប៊ុនថា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិសែនសុខទី៤ សង្កាត់ធ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ-មន្ត្រីក្រសួងហិរញ្ញវត្ថុ របួសធ្ងន់ ។ អ្នករួមដំណើររថយន្តពណ៌មាសឈ្មោះ ឌុក បឿន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិបឹងរការ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង( របួសធ្ងន់) ។
និងស្លាប់០១នាក់(ស្រី) មិនទាន់ស្គាល់អត្តសញ្ញាណ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្តទាំង០២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានស្រុកកំពង់ស្វាយ .អ្នករបួសបានបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ ចំណែកឯសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕