កំពង់ធំ៖ ដេប៉ូឈើអត់ច្បាប់នៅក្នុងស្រុកស្ទោងចំនួន៦និងទីតាំងស្ដុប៥កន្លែងទៀតត្រូវបានកម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាប់រយះពេល២ថ្ងៃ ដឹកនាំដោយ លោក ស៊ិន វិរះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចុះរឹបអូសឈើក្រៅលំដាប់ថ្នាក់បានជាង១៥០ម៉ែត្រគីប ប្រតិបត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី៣០និង៣១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិ ឃុំ ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក ឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោង បានអោយដឹងនៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២០នេះ ដេប៉ូអត់ច្បាប់ចំនួន៦កន្លែង និងកន្លែងស្តុបឈើចំនួន ៥កន្លែងត្រូវបាន សមត្ថកិច្ចចំរុះរឹបអូសយកឈើក្រៅលំដាប់ថ្នាក់បានជាង១៥០ម៉ែត្រគូប ពេលនេះកំពុងតែដឹកជញ្ចូន ចេញ យកមករក្សាទុកនៅសង្កាត់រដ្នបាលព្រៃឈើស្ទោង។
លោក ម៉ុល វណ្ណា នាយសង្កាតរដ្នបាលព្រៃឈើស្ទោងបានអោយនៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២០នេះថា ដេប៉ូអត់ច្បាប់ចំនួន៦កន្លែង និងកន្លែងស្តុបឈើចំនួន ៥កន្លែងទៀត ដែលផ្ទុកឈើជាង១៥០ ម៉ែត្រគូបសុទ្ធតែជាប្រភេទឈើក្រៅលំដាប់ថ្នាក់ កំពុងតែដឹកជញ្ចូនចេញ ដើម្បីយកទៅរក្សាទុកនៅសង្កាត់រដ្នបាលព្រៃឈើស្ទោង៕