កំពង់ធំ៖ បន្ទាប់ពីប្រទេសកម្ពុជាទទួលរងនូវសម្ពាធខ្យុះព្យុះ បណ្តាឲ្យតាមបណ្តាខេត្តក្រុងមានភ្លៀងធ្លាក់ជោគជាំស្ទើតែជារៀងរាល់ថ្ងៃ ជាពិសេសខេត្តកំពង់ធំ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតាម បណ្តោយស្ទឹងសែន មានការព្រួយបារម្ភណ៍ មានទឹកជំនន់ ដែលបង្ករឲ្យដំណាំកសិកម្ម ឧស្សាហកម្ម ទទួល រងនូវការខូចខាត។ 
ជាក់ស្តែងកំរិតទឹកស្ទឹងសែន បានបន្ថែមល្បឿនឡើងជាលំដាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ បូកផ្សំជាមួយនឹងកំលាំងទឹកហូរសំម្រុកមកពីខេត្តព្រះវិហារ បានធ្វើឲ្យទឹកស្ទឹងសែនមានកំលាំងហូរខ្លាំងចុះ ទៅបឹងទន្លេសាប ជាទូទៅខេត្តកំពង់ធំ មានស្ទឹងចំនួន៤ក្នុងនោះ ស្ទឹងស្ទោង ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងសែន សម្រាប់រំដោះទឹកភ្លៀងទៅទន្លេសាប ករណីដែលមូលហេតុដែលបណ្តាលឲ្យ ខេត្តកំពង់ធំ មានទឹកជំនន់ជារៀងរាល់ឆ្នាំ ក៏ដោយសារតែ ខេត្តកំពង់ធំមានផ្ទៃដីជាប់នឹងបឹងទន្លេសាប នៅពេលដែលទឹក ហូរចូលទន្លេមិនទាន់បង្ករឲ្យមានទឹកជំនន់ ពេលខ្លះទឹកទន្លេឡើងខ្លាំងបណ្តាលឲ្យទឹកច្រាលមកវិញ ក៏បណ្តាលឲ្យទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋផងដែរ។ 
តាមការឲ្យដឹងពីមន្ត្រីធនធានទឹក ខេត្តកំពង់ធំ បានឲ្យដឹងថា ដោយខេត្តកំពង់ធំ មានភ្លៀងធ្លាក់ ជារៀងរាល់ថ្ងៃ បណ្តាលឲ្យទឹកស្ទឹងឡើង បើគិតត្រឹមថ្ងៃទី ២៣ ខែ កក្កដា្នឆាំ្ន២០១៤ទឹកស្ទឹងសែន មានកំពស់ ១៣ម៉ែត្រ..លើសថ្ងៃទី ២២ និងមិនទាន់ឈានដល់ការប្រកាសអាសន្ននៅឡើយទេ តែបើតាមការប្រ កាស់ ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជាមានសម្ពាធទាប និងទទួលរងនូវបរិមាណទឹកភ្លៀង ជាច្រើនថ្ងៃទៀត។
នៃឳកាសនោះដែរឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមបណ្តោយមាត់ស្ទឹង សូមឲ្យ មានការប្រុងប្រយ័ត្ន ថែរក្សាកូនចៅ និងសត្វពាហនៈ ដំណាំកសិកម្ម ព្រមទាំងសម្ភារៈផ្សេងៗការពារដោយ កុំឲ្យមានការខូចខាត ដោយសារទឹកជំនន់ ព្រមទាំងថែរក្សាសុខភាពអានាម័យ កូនចៅការពារកើតជំងឺរាក ដែលវាអាចមកតាមទឹកជំនន់។ 




































