សិក្ខាកាម​មកពី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​នៅ​ទូទាំង​២៤​ខេត្ត​ក្រុង​ចុះ​ធ្វើ​កម្មសិក្សា​អំពី​របៀប​ធ្វើ​លូ និង​ថែទាំ​ជួសជុល​ផ្លូវជាតិ​នៅ​ទូទាំង​ខេត្តព្រះវិហារ​

0

ខេត្តព្រះវិហារ​ ​កាលពី​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​សិក្ខាកាម​ចំនួន​១២០​នាក់​មកពី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​នៅ​ទូទាំង​២៤​ខេត្ត​ក្រុង ដឹកនាំ​ដោយ​ឯកឧត្តម មាស ម៉ូ​នី​ការ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ឯកឧត្តម គឹម សាន់ ប្រធាន​នាយកដ្ឋាន​បុគ្គលិក នឹង​ធនធានមនុស្ស​មកពី​ក្រសួង​សាធារណៈការ​នឹង​ដឹកជញ្ជូន​ចុះ​ធ្វើ​កម្មសិក្សា​អំពី​របៀប​ធ្វើ​លូ និង​ថែទាំ​ជួសជុល​ផ្លូវជាតិ​នៅ​ទូទាំង​ខេត្តព្រះវិហារ​មាន​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៤​នេះ ។​006

ឯកឧត្តម មាស ម៉ូ​នី​ការ និង​ឯកឧត្តម គឹម សាន់ រួមទាំង​សិក្ខាកាម​ទាំងអស់​បាន​ចុះ​ត្រួតពិនិត្យ​មើល​អំពី​លក្ខណៈ​បច្ចេកទេស និង​របៀប​ធ្វើ​លូ​នៅក្នុង​សំណង់​ការដ្ឋាន​ធ្វើ​លូ​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ។ លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​បាន​បកស្រាយ​អំពី​របៀប​ធ្វើ​លូ ដោយ​តំណាង​សិក្ខាកាម​បាន​ចោទសួរ​ទៅ​លោក​ថាៈ តើ​ត្រូវធ្វើ​របៀប​ណា​ដើម្បី​ឲ្យ​លូ​មានគុណ​ភាពល្អ​ទៅតាម​ស្តង់ដា និង​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​លោក​ក៍​បានបង្ហាញ​ឲ្យ​ដឹងថាៈ ដើម្បី​ផលិត​លូ​ឲ្យ​មានគុណ​ភាពល្អ​យើង​004

ត្រូវយក​ថ្ម ស៊ីម៉ង និង​ខ្សាច់​យកទៅ​ពិសោធន៍​ដើម្បី​ឲ្យ​ដឹងថា​តើ​ត្រូវ​លាយ​កំរិតណា​ឲ្យ​ស៊ីគ្នា​ល្អ បន្ទាប់មក​យកទៅ​ចាក់​ក្នុង​ពុម្ព​ទុក​រយៈពេល​២​ថ្ងៃ​ទើប​ដោះ​ពុម្ព​យក​លូ​ចេញមក​ប្រើប្រាស់​នៅ​ល្ងាច​ថ្ងៃ​ដដែល បន្ទាប់ពី​ធ្វើ​បទ​បង្ហាញ​ហើយ​សិក្ខាកាម​ទាំងអស់​បាន​ទៅ​ចូលរួម​ទទួលទាន​បាយ​សាមគ្គី​នៅ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ដោយមាន​វត្តមាន​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​ចូលរួម​សំណេះសំណាល​ដោយ​ឯកឧត្តម​បាន​ជំរាបជូន​ភ្ញៀវ​សិក្ខាកាម​ទាំងអស់​ផងដែរ​ថាៈ ខេត្តព្រះវិហារ​មាន​សក្តានុពល​លើ​វិស័យ​ចំនួន ៣​សំខាន់ៗ

គឺ​វិស័យ​ទេសចរណ៍ វិស័យ​ធនធានធម្មជាតិ និង​វិស័យ​កសិកម្ម ក្រោម​កិច្ចដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ សែន បានផ្តល់​អាទិភាព​ផ្លូវ​គមនាគមន៍​ដែល​ជាស​សៃ​ឈាម​នៃ​សេដ្ឋកិច្ចជាតិ​របស់​យើង ។ ​នា​ព្រឹក​ថ្ងៃ​បន្ទាប់​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៤​នេះដែរ​សិក្ខាកាម​ទាំងអស់​បានធ្វើ​ការបន្ត​ដំណើរ​ចុះ​ត្រួតពិនិត្យ​អំពី​របៀប​ថែទាំ និង​ជួសជុល​ផ្លូវ​លេខ​៦២​ដែល​រង​នូវ​ការខូចខាត​មួយចំនួន ដូចជា​ស្នាម​ប្រះ បែក​សំបុកមាន់​ជាដើម ។ លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត សំ លាង​ទ្រី បានធ្វើ​បទ​បង្ហាញថាៈ បើ​មាន​ស្នាម​ប្រះ បែក​សំបុកមាន់​នោះ​យើង​ត្រូវតែ​ធ្វើការ​ជួសជុល​ឲ្យ​ទាន់ពេលវេលា បើ​ពុំ​នោះទេ​ផ្លូវ​អាច​ខូចខាត​កាន់តែ​ធ្ង​ន​ធ្ង​រ​បន្ថែមទៀត ។005

លោក​ក៍បាន​បន្ថែមទៀត​ថាៈ យើង​បានកត់សំគាល់​ឃើញថា​នៅ​ផ្លូវ​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល​នៅ​ចំណុច​ដែល​កោង​ពុំមាន​ការពង្រីក​គឺ​ដោយសារ​នៅទីនេះ​ពុំមាន​ឡាន​បើកបរ​ឆ្លងកាត់​ច្រើន​នោះទេ ហើយ​ឡាន​ដែល​ឆ្លងកាត់​គឺ​ពុំមាន​ឡាន​ដែលមាន​លក្ខណៈ​វែង​ដែល​ពិបាក​ក្នុងការ​បត់បែន​ផងដែរ ។ បន្ទាប់ពី​ចុះ​ធ្វើ​កម្មសិក្សា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​រួចមក សិ​ក្ឋា​កាម​ទាំងអស់​ក៍​បន្តដំណើរ​ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាត់ដំបង និង​ខេត្ត​ប៉ៃលិន​បន្តទៀត ។​