កំពង់ធំះ បន្ទាប់ពីចាប់គ្រឿងចក្រ ឈូសឆាយដីព្រៃរបស់រដ្ឋ ក្រោមលេសកន្ទេសធំបន្លំដេក គឺឈូសដំបូក បុស្សចំការចាស់ដើម្បីអាស្រ័យផល តែផ្ទុយទៅវិញ មន្រ្តីគ្រាប់ល្ពៅ លោកថូ គឹមស៊នដែលជាប្រធានការិយាល័យអន្តរវិស័យស្រុកស្ទោង ឆ្លៀតឳកាស ប្លន់ដីរដ្ឋដែលអែបអាងលិខិតរបស់អភិបាលខេត្តកំពង់ធំ ដែលចេញឲ្យគ្រាន់តែសំអាតបុស្យចាស់និងដំបូក តែកាឬអនុវត្តគឺឈូឆាយដីរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធ ដោយឥតអៀនខ្មាស់។
តែបើទោះបីជា មានការតវ៉ា និងចោទថា ស្ថាប័នអយ្យការ អមសាលាដំបូង បញ្ជាកម្លាំងបង្រ្កាបការឈូសឆាយ ដីដែលទទួលបានការអនុញ្ញាតិច្បាប់ ពីអភិបាលខេត្តកំពង់ធំ តាមការអះអាហរបស់លោក លោកថូ គឹមស៊ន ទើបនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០ លោកស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំលោក សាយវា សនា ព្រះរាជអាជ្ញារង រួមទាំងក្រុមការងារចម្រុះ ចុះទៅត្រួតពិនិត្យទៅលើដីព្រៃដែលលោកថូ គឹមស៊នដាក់គ្រឿងចក្រទៅឈូសឆាយនៅចំណុច ភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ ។
លោកថូ គឹមស៊ន ប្រធានការិយាល័យអន្តរវិស័យស្រុកស្ទោង ដែលត្រូវបានគេដឹងថា មានអ្នកធំនៅពីក្រោយខ្នង ឈូសឆាយយកដីព្រៃម្តងហើយ ម្តងទៀត ដោយមិនមានការខ្លាចញញើតពីសំណាក់ច្បាប់ បានសរសេររបាយការណ៍ បំផ្លើស លាបពណ៌ និងមានចេតនាបន្តុះបង្អាប់ពីការអនុវត្តច្បាប់របស់ តុលាការដែលជាអ្នកចុះអនុវត្តច្បាប់ រួមទាំងចោទប្រកាន់ថាសកម្មភាពបង្រ្កាបគ្រឿងចក្រដូចចោរ របស់នកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលចុះបង្ក្រាបគ្រឿងចក្ររបស់លោកកាលពីថ្ងៃទី ២ឧសភាឆ្នាំ ២០២០កន្លងមក។
លោកថូ គឹមស៊ន បានព្យាយាម ធ្វើរបាយការណ៍ការលាបពណ៌ ពីការអនុវត្តច្បាប់ ផ្ញើរជូនទៅក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង ដោយវាយប្រហារទៅលើស្ថាប័នអនុវត្តច្បាប់ដោយគ្មានការពិត ទើបមានកិច្ច ប្រជុំមួយ ដឹកនាំការប្រជមដោយ លោកសាយវាសនាព្រះរាជអាជ្ញារង ជាមួយក្រុមការងារនៅសាលាស្រុកស្ទោងដើម្បីឲ្យក្រុមការងារឡើងមានយោបល់ម្ដងម្នាក់ម្ដងម្នាក់ពាក់ព័ន្ធនិងដីព្រៃចំនួនជាង 200 ហិកតា ដែលលោកថូ គឹមស៊ន យកគ្រឿងចក្រទៅដាក់ឈូសឆាយ ។
ចំណែក កងរាជអាវុធហត្ថខេត្តកំពង់ធំ មិនទទួលយកការចោទប្រកាន់ របស់លោកថូ គឹមស៊ន នោះឡើយ ដោយសារតែ បានចោទប្រកាន់ថាកម្លាំងកងរាជអាវុធហត្ថទៅចាប់គ្រឿងចក្រនេះមិនមើលចំណារបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ហើយយកចំណារបស់ឯកឧត្តមខេត្តកំពង់ធំមកជាន់ឈ្លី ទី ២ លោកថូ គឹមស៊នបានចោទប្រកាន់ការបង្រ្កាបកងរាជអាវុធហត្ថថា មានដេញការដេញចាប់ប្រជាពលរដ្ឋរត់ពេញព្រៃនឹងដុតបំផ្លាញសម្ភារៈទី ៣ ចោទប្រកាន់ទៅលើកម្លាំងកងរាជអាវុធហត្ថថាវ៉ៃកំទេចទ្វាររបងចោល តែផ្ទុយទៅវិញគឺជាទង្វើរបស់លោកថូ គឹមស៊នធ្វើដោយខ្លួនឯងទាំងអស់ ។