ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្នក្នុងភូមិត្រឡោកខាងត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឈឺចាប់និងមិនអាចឈរមើលភាពអយុត្តិធម៍ចំពោះក្រុមគ្រួសាររងគ្រោះ១គ្រួសារដែលត្រូវបានគេយកគ្រឿងចក្រមកឈូសឆាយដំណាំដែលគាត់អាស្រ័យផលសំរាប់លក់ចិញ្ចឹមជីវិតបានទេ ទទឹងនិងនោះក៏មានការរឹះគន់ពេញទំហឹងទៅលើ លោក សិត ឈូវ មេភូមិត្រឡោកខាងលិច ថាបានយកត្រាទ័រ៣គ្រឿងមកឈូសបំផ្លាញដំណាំដាំដុះ មានទាំងបន្លែរបង្កា ដំណាំឈើហូបផ្លែជាដើម ដែលពួកគាត់អាស្រ័យផលក្បែរចង្កោះភ្នំទំព័រ តាំងពី២០០៦មកម្លេះរហូតដល់ពេលនេះជាង១០ឆ្នាំហើយរហូតមកដល់បច្ចុប្បន្ន។
ក្រុមគ្រួសាររងគ្រោះ លោក ជុន ស្រប និងលោកស្រី មឿន សុផល បានអោយដឹងថា ដីនេះជាដីរដ្ឋលោកគ្រាន់តែអាស្រ័យផលតែប៉ុណ្ណោះបើរដ្ឋត្រូវការពេលណាលោកប្រគល់ជូនរដ្ឋវិញ មិនមែនយកធ្វើជាកម្មសិទ្ធិនោះទេ ចុះហេតុអ្វីបានជាលោកមេភូមិចោតថាខ្ញុំបោះរបងយកដីនេះធ្វើជាកម្មសិទ្ធិទៅវិញ! ការពិតការបោះរបងនេះគ្រាន់តែការពារដំណាំកុំអោយសត្វចូលស៊ីតែប៉ុណ្ណោះ។ បែរជាលោកលោក សិត ឈូវ មេភូមិត្រឡោកខាងលិច យកគ្រឿងចក្រ មកឈូសឆាយបំផ្លាញដំណាំអាស្រ័យផលប្រចាំថ្ងៃរបស់ខ្ញុំ លើផ្ទៃដី៣០ម៉ែត្រ និងបណ្ដោយ១២០ម៉ែត្រ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ក្រោមលេះថាដីនៅទីនោះប៉ះពាល់ផ្លូវលំ មិនតែប៉ុណ្ណោះយកទាំងក្រាក់និងបន្លាលួសថែមទៀតផង (ខ្ញុំក៏សុំសួរថាផ្លូវលំដែលមានស្រាប់ហើយហេតុអីលោក សិត ឈូវ មិនធ្វើអោយល្អអោយពលរដ្នធ្វើដំណើរ ខ្ញុំនិងអាល់ជួយលុយចាក់ដីថែមទៀត តែផ្ទុយទៅវិញ គាត់មកបំផ្លាញដំណាំរបស់ខ្ញុំ ។
លោកសិត ឈូវ មេភូមិទ្រលោកខាងលិច បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បត៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ ថា «ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិសាស្រ្តខាងលិចជាច្រើនគ្រួសារបានសំណូមពរឲ្យលោកយកដីនោះធ្វើជាផ្លូវសាធារណៈមានទទឹង១០ម៉ែត្រ លោកថា ពលរដ្ឋមួយគ្រួសារនោះបានកាន់កាប់ដីជើងភ្នំសំព័រនេះជាដីរបស់រដ្ឋហើ្យការកាន់កាប់របស់គ្រួសារមួយនេះមិនស្របច្បាប់ទេ លោកបានប្រាប់ច្រើនលើកមកហើ្យដែរ ហើ្យបុគ្គលមួយគ្រួសារនេះមិនព្រមឈប់ ទើបលោកអនុវត្តន៏តាមគោលការច្បាប់ពីអាជ្ញាធរចុះឈូសឆាយដើម្បីពង្រីកផ្លូវបន្ថែម ទើបត្រូវការបន្ថយដីនោះដែលបុគ្គលមួយគ្រួសារនេះកាន់កាប់មិនស្របច្បាប់ដើម្បីពង្រីកផ្លូវសាធារណៈសម្រាប់ផលប្រយោជន៏ទូទៅ»។
លោក ឈឿង មេភូមិទ្រលោកខាងត្បូង បានប្រាប់ថា »ឈ្មោះលោក ជុន ស្រប អ្នកស្រី មឿន សុផល ជាពលរដ្ឋរស់នៅភូមិទ្រលោកខាងត្បូង តែងអាស្រ័យផលការដាំដុះលើដីភូមិទ្រលោកខាងលិចច្រើនឆ្នាំមកហើ្យ ត្រូវបានលោកសិត ឈូវ យកគ្រឿងចក្រមកបំផ្លាញផលដំណាំគាត់ចោលអស់បើទោះជាមានការអនុវត្តន៏ច្បាប់ក៏មិនគួរធ្វើបែបនឹងដែរ។
លោក អែម ណុយ មេឃុំ ភ្នំលៀបបានប្រាប់ថា »ដីនៅទីនោះទុកធ្វើផ្លូវ ចំណែកពលរដ្ឋមួយគ្រួសារនេះមិនបានឲ្យធ្វើការដាំដុះទេហើ្យក៏បានដកបង្គោលរបងពលរដ្ឋនោះ! តែទុកដីឲ្យពលរដ្ឋមួយគ្រួសារនោះខាងលើវិញ តែតាមពិតរឿងនេះលោកមិនគួរលូកដៃចូលទេព្រោះរឿងនេះបានដល់ដៃតុលាការហើ្យគេមិនបានឆ្លងកាត់គាត់នោះឡើយ។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានអោយដឹងនៅថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២០ថា រឿងនេះដល់ដៃតុលាការហើយ រឿងទាសំណង់នោះលោកមិនដឹងទេនោះទេបើគាត់ធ្វើលើដីសាធារណះរបស់រដ្ន៕