ខេត្តកំពង់ឆ្នាំងះនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ
២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យមើលថ្នាលបណ្តុះកូនឈើ កសិដ្ឋានបណ្តុះផ្សិតអំបោះ និងការងារបង្កបង្កើន
ផលដំណាំស្រូវវស្សា និងស្រូវដើមរដូវ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ៖
-កម្មវិធីទី១ លោកប្រធាន និងសហការី បានចុះពិនិត្យមើលថ្នាលបណ្តុះកូនឈើ របស់ក្រុមហ៊ុនGreen Farm ស្ថិតនៅឃុំចោងម៉ោងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ហើយតាមការរាកាណ៍របស់ម្ចាស់កសិដ្ឋានថ្នាលបណ្តុះកូនឈើបានអោយដឹងថា ថ្នាលបណ្តុះកូនឈើរបស់គាត់មាន កូនក្រញូងហៃណានចំនួន៥លានដើម កូនមៀនកោះក្របីចំនួន១ម៉ឺនដើម និងកូនល្មើលចំនួន៤ម៉ឺនដើម ហើយម្ចាស់កសិដ្ឋាន បានពិភាក្សាជាមួយលោកប្រធានរិះរកពេលសមស្រមណាមួយដើម្បីធ្វើពីធីចែកឬដាំកូនឈើនៅកន្លែងណាមួយគាត់នឹងជួយឧបត្ថម្ភកូនឈើ ក្រោយពេលពិភាក្សាចប់ លោកប្រធានបានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានអោយបន្ត ហើយបង្កើនសកម្មភាពនេះបន្ថែមទៀត។
-កម្មវីធីទី២ លោកប្រធាន និងសហការី បានបន្តដំណើរទៅពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតអំបោះ នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងតាមការរាយការណ៍របស់ម្ចាស់កសិដ្ឋាន និងពិនិត្យជាក់ស្តែង បានអោយដឹងថាកសិដ្នាននេះមានរោងផ្សិតចំនួន០៣រោងដោយ០១រោងមានកញ្ចប់ផ្សិតចំនួន៣៦ ០០០កញ្ចប់ ហើយក្នុងមួយថ្ងៃដកផ្សិតបានជាមធ្យមចំនួនពី៤០០គីឡូក្រាមទៅ៥០០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃពី៦០០០រៀល ទៅ៧ ០០០រៀល ចំពោះទីផ្សារគាត់លក់ទៅផ្សារម៉ាក្រូ(ភ្នំពេញ) ផ្សារនាគមាស និងផ្សារដើមគ គាត់ទីផ្សារផ្សិតអំបោះនេះមិនខ្វះទេ មានតែផលិតផ្សិតលក់អោយទីផ្សារមិនទាន់ផង ជាចុងក្រោយលោកប្រធាន បានជំរុញ និងលើកទឹកចិត្តបន្តការបណ្តុះផ្សិតនេះបន្ថែមទៀត។
-កម្មវីធីទី៣ ពេលរសៀល លោកប្រធាន និងសហការី បានបន្តដំណើរចុះពិនិត្យការងារបង្កបង្កើនផលដំណាំស្រូវវស្សា និងស្រូវដើមរដូវ នៅឃុំព្រៃមូលស្រុកទឹកផុសខេត្តកំពង់ឆ្នាំង តាមការពិនិត្យជាក់ស្តែងបានអោយឃើញ ប្រជាកសិករមានការដាំដុះដំណាំស្រូវបានច្រើន។ ក្រោយពីចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សានិងស្រូវដើមរដូវរួចហើយ ខេត្តកំពង់ឆ្នាំងមកដល់ពេលនេះអនុវត្តបាន៣៥០០០ហិចតា លើផែនការ១២២០០០ហិចតាស្មើ
នឹង៣០ភាគរយនៃផែនការ៕