ខេត្តកំពង់ឆ្នាំងះកម្មករោងចក្រកាត់ដេរ១៧នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រដាប់រថយន្តធន់ធំដឹកកម្មក ។ហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៣មិថុនា២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥ចំនុចស្ពានអូរប្រម៉ាត់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦និង៤៧ស្ថិត ភូមិ ចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាពិយជាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្របើកធ្លាក់ផ្លូវពិតមែនក្នុងនោះអ្នករងគ្រោះសរុប២១នាក់ ធ្ងន់០៣នាក់ស្រី០៣នាក់និងប្រុស១នាក់ក្នុងចំណោមមនុស្ស៦០នាក់ជិះនៅលើរថយន្តផងដែរ ។
អធិការនគបាលស្តីទីស្រុកសាមគ្គីមានជយ័បានអោយដឹងតាមរយះទូរសព្ធនៅវេលាម៉ោង១០និង១៦នាទីថ្ងៃទី៤មិថុនា២០២០នេះថាកម្មកររោអចក្រដែលរងគ្រោះថ្នាក់ក្រឡាប់រថយន្តធ្វើការនៅរោងចក្រផលិតការបូបHorizon outdoorនិងរោងចក្រផលិតសម្លៀកបំពាក់ Golden Apparel និងរោងចក្រការបូប Khai neng នៅស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្តីទីស្រុកសាមគ្គីមានជយ័បានអោយដឹងថានៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកកម្មកដែលជិះលើរថយន្តមានគ្នា៦០នាក់បើកបរនៅពេលកំពង់មេឃធ្លាក់ភៀងឡើងវ៉ាជែងម៉ូតូនិងបានរេចង្កូតបណ្តាលអោយរថយន្តក្រឡាបនៅលើផ្កូវជាតិលេខ៥ខណះអ្នកបើកបរទើបរៀនបើករថ្មីក្រោយពេលកើតអ្នកបើកបររត់គេចខ្លួនបាត់ផងដែរ ។
អនុប្រធានមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក មាសសីណាត បាននិយាយអោយដឹងថាគិតត្រឹមម៉ោង៨ថ្ងៃទី៤មិថុនា២០២០នេះថាកម្មរោងចក្រទាំង៤ខាងលើនេះបានរងរបួស៣៤នាក់ប្រុស៥នាក់របួសធ្ងន៣នាក់ចូលមកសម្រាក់នៅក្នុងមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច១១នាក់ និងសម្រាក់នៅឃ្លីនិច តែវណ្ណា ២១ នាក់ប្រុស៥នាក់និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត្រ១នាក់ផងដែរ ។
សូមបញ្ជាក់ផងដែរថានៅក្នុងថ្ងៃទី៤មិថុនា២០២០នេះផងដែរអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន បានដឹកនាំប្រតិភូចុះនាំយកអំណោយទៅសាកសួសុខទុក្ខកម្មករោងចក្រដែលរងគ្រោះដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្តនៅរសៀលម្សិលមិញនេះផងដែរ ៕