​ចៅក្រម​ខេត្តកំពង់ស្ពឺ​ដោះ​លែង​ជនជាប់សង្ស័យ​ម្នាក់​រួច​ចាប់ខ្លួន​វិញ​ក្នុង​ភាពមិនប្រក្រតី​ដែល​ពាក់ព័ន្ធ​ក្នុងករណី​សមគំនិត​អំពើ​ឃាតកម្ម​

0

​ ​កំពង់ស្ពឺ ៖ ចៅក្រម​សាលាដំបូង ខេត្តកំពង់ស្ពឺ បាន​ចាប់ឃុំខ្លួន​ជនជាប់សង្ស័យ​ម្នាក់ ដាក់​ក្នុង​ពន្ធនាគា​ជា​លើក​ទី​២ បន្ទាប់ពី​ជន​នោះ ត្រូវបាន​តុលាការ​ដោះ​លេង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​កាលពី​២​ខែ​មុន ដែល​ជាប់ចោទ​ក្នុងករណី​សមគំនិត​ធ្វើអំពើ​ឃាតកម្ម ប៉ុន្តែ​ដោយ​សមត្ថកិច្ច​រក​មិនឃើញ​ពី​កំហុសឆ្គង ដើម្បី​ដាក់បន្ទុក​ក៍ ដោះ​លេង​ស្រាប់តែ​ពេលនេះ​ត្រូវ​ចាប់ខ្លួន​សារជាថ្មី ដោយ​គ្មាន​មូលហេតុ ទើប​បណ្តាលឱ្យ​មានប្រតិកម្ម ហើយ​រឿងរ៉ាវ​នេះ​អាចមកពី​ទំនាស់​ផ្ទៃ ក្នុង​របស់​មន្ត្រី​តុលាកា ដែល​កាន់​សំណុំ​រឿងនេះ អំពី​បញ្ហា​ផលប្រយោជន៍ ។​ ​

ជនជាប់សង្ស័យ ដែល​ត្រូវបាន​ចាប់ខ្លួន ដាក់ពន្ធនាគា ខេត្តកំពង់ស្ពឺ លើក​២ ស្ថិតក្នុង​ស្ថាន​ភាពមិន​ប្រក្រតី​នោះ មានឈ្មោះ​មាស ប្រុស ភេទ ប្រុស អាយុ ៥៤ ឆ្នាំមាន​ទីលំនៅ​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបាន​ចាប់ខ្លួន​ម្តងទៀត កាលពី​ថ្ងៃទី​០៧ ខែ​កក្ត​ដា ឆ្នាំ​២០១៤ នៅក្នុង​បរិវេន សាលាដំបូង ខេត្តកំពង់ស្ពឺ ខណៈពេល​លោក​ចៅក្រម កោះហៅ​ឱ្យមក​បង្ហាញមុខ ចំពោះ​សមត្ថ​តុលាកា ទៅតាម ផ្លូវច្បាប់ ប៉ុន្តែ​ត្រូវ​ឃាត់​ដោយ​នគរបាល​តែម្តង ។ បន្ទា​បើ​ពី​ការចាប់ខ្លួន​ភ្លាមៗ បណ្តាលឱ្យមាន​ប្រតិកម្ម​ពី​អ្នកច្បាប់​មួយចំនួន ព្រមទាំង​ក្រុមគ្រួសារ​ជនជាប់សង្ស័យ​ផងដែរ ព្រោះ​ខុស​ទាំងស្រុង​តាម​និតិ​វិធី​ច្បាប់ ដោយសារ​គាត់​មិនមាន​បទល្មើស​ផ្សេងៗ​ឡើយ ហើយក៍​បាន​បំពេញ​កា​ព្វ​កិច្ច​តាមផ្លូវ​ច្បាប់​ស្រម​តាម​គោល​ការ​មន្ត្រី​តុលាកា​ផងដែរ ។​ ​

យោងតាម​ដីការ​បង្គាប់​ឱ្យ​ដោះ​លេង លេខ​៣៩ ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤ ដែល​ចេញ​ដោយ​លោក​តូង ពុ​ធ្ធារ៉ា ចៅ​ស៊ើបសួរ និង​លោក​សឿ ឡងឌី ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកំពង់ស្ពឺ បានសម្រេច​ដោះ​លេង ជនជាប់ចោទ​ឈ្មោះ​មាស ប្រុស អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដែល​ជាប់ចោទ​សមគំនិត ក្នុង​អំពើ​ឃាតកម្ម កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ ត្រង់ចំណុច​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច លើ​ជនរងគ្រោះ​ឈ្មោះ​នាង វ៉ាន់​ជាង ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ។

ការ​ដោះ​លេង​ជនជាប់ចោទ ឈ្មោះ មាស ប្រុស ដោយសារតែ​សមត្ថកិច្ច​រក​មិនឃើញ​មាន​ភ​ស្ត​តាង ដើម្បី​ដាក់បន្ទុក ព្រោះ​ក្នុង​មុន និង​ពេល​កើតហេតុ គាត់​មិនបាន​នៅ​ចំណុច​នោះទេ ហើយក៍​អត់​បាន​ដឹងឮ​រឿងនេះ​ដែរ ប៉ុន្តែ​ក្រោយ​ដោះ​លេង​ឱ្យ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន បាន​រយៈពេល​២​ខែ ក៍​ត្រូវ​ឃាត់ខ្លួន​លើក​ទី​២​តែម្តង ។​ ​សូម​រំលឹកថា កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៤​កន្លងមកនេះ កើតមាន​ករណី​អំពើ​ឃាតកម្ម​មួយ នៅ​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ឆ្នាំ​២០១៤ ដែល​បង្ករ​ឡើង ដោយ​ឈ្មោះ​មាស ប្រាជ្ញ ហៅ​វ៉ាង ភេទ ប្រុស អាយុ ១៩​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ​មាស ប្រុស បាន​កាប់​នឹង​ពូថៅ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​នាង វ៉ាន់​ជាង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ​បណ្តាល​ឱ្យស្លាប់ ។

បន្ទាប់ពី​កើតហេតុ​ជន​ប្រព្រឹត្ត​បាន​រត់​គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច ឃាត់ខ្លួន​មនុស្ស​ចំនួន ៣ នាក់មក​ធ្វើការ​សាកសួរ ទី​១​ឈ្មោះ​ទុយ ប៉ិច អាយុ ៤៤​ឆ្នាំ​ជា​ម្តាយ ទី​២​ឈ្មោះ​មាស រិត ភេទ​ប្រុស ត្រូវ​ប្អូន និង​ទី​៣​ឈ្មើ​មាស ប្រុស ត្រូវជា​ឪពុក​ជនដៃដល់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឱ្យបាន​ល្អិតល្អន់ រួច​ក៍សាង​សំណុំរឿង​បញ្ជូន ទៅកាន់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ដោយបាន​សន្និដ្ឋានថា​ឈ្មោះ​មាស ប្រាជ្ញ ពិតជា​បាន​ប្រព្រឹត្ត អំពើ​ឃាតកម្ម​ដោយ​ចេតនា ប្រើ​ពូថៅ​កាប់​លើ​ឈ្មោះ​នាង វ៉ាន់​ជាង​ប្រាកដ​មែន ហើយ​ឈ្មោះ​ទុយ ប៉ិច និង​ឈ្មោះ​មាស រឹត​បានរួម​ដំណើរ​ជាមួយ​នៅ​កន្លែងកើតហេតុ និង​ឈ្មោះ​មាស ប្រុស ត្រូវជា​ឪពុក​មិន​ស្ថិតនៅ​កន្លង​នោះឡើយ ។​ ​

មន្ត្រី​អ្នកច្បាប់​ម្នាក់​បាន​និយាយថា បើតាម​ផ្លូវច្បាប់​នៅពេល​ចៅក្រម​ស៊ើបសួរ រក​មិនឃើញ​មាន​កំហុស​ដើម្បី​ដាក់បន្ទុក​លើ​ជនជាប់ចោទ គឺ​ត្រូវ​ដោះ​លេង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ត្រូវ​មានកា​ព្វ​កិច្ច​តាមផ្លូវ​ច្បាប់​ដូចជា​៖ ទី​១ មិន​អនុញ្ញាតិ​ឱ្យ​ផ្លា​សើ​ប្តូរ​ទីលំនៅ​ឬ​ចេញទៅ​ក្រៅប្រទេស​ទេ ទី​២​ត្រូវ​បង្ហាញមុខ​នៅ​ប៉ូលិស​ក្នុង​រយៈពេល​មួយខែ​ម្តង ទី​៣ ត្រូវ​ចូលខ្លួន​មក​តុលាកា​ពេល​មាន​ដីការ​កោះហៅ ហើយ​ករណី​អនុវត្ត​ចំពោះ​ជនជាប់ចោទ​ដែល គ្មាន​បទល្មើស​ផ្សេងៗ​ទៀត ប៉ុន្តែ​ដូច​រឿង​ខាងលើនេះ លោក​ចៅក្រម​ដូចជា​ធ្វើ​ខុស​នឹង​និតិ​វិធី​ច្បាប់​ជ្រុល​ពេក​ហើយ ។​

​ប្រភព​ដែល​ស្និត​នឹង​តុលាកា​បាន​បង្ហើប​ប្រាប់ថា ករណី​ខាងលើ​ស្ថិត ក្នុង​សំណុំរឿង​លេខ​៩៤៥ ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៤ របស់​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ស្ពឺ ហើយ​ពាក់​រឿង​ដោះ​លេង​ឱ្យ​ជនជាប់សង្ស័យ​ឈ្មោះ​មាស ប្រុស​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​លេខ​៣៩ ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤​នោះ គឺមាន​ការឯកភាព​គ្នា​របស់​ចៅក្រម​ស៊ើបសួរ និង​ដំណាង​អយ្យកា ប៉ុន្តែ​ពេល​ចាប់ខ្លួន​លើក​ទី​២​គ្មាន​ការចូលរួម​ពី​អយ្យកា​ទេ ហើយ​បញ្ហា​នេះ​ដំណាង​អយ្យការ បាន​ប្តឹងទៅ​សាលា​ឧ​ទ្ធ​ណ៍ ជំទាស់​នឹង​និតិ​វិធី​លោក​ចៅក្រម​តូង ពុទ្ធា​រ៉ា ដែល​បាន​អនុវត្តន៍​ផ្ទុយ​ពី​និតិ​វិធី​ច្បាប់ ។

ប្រភព​បន្តថា រឿង​ហេតុនេះ​ផ្តើមចេញពី​បញ្ហា​ទំនាស់​ផលប្រយោជន៍​គ្នា ព្រោះ​ល្បី​ថា​សាច់ញាតិ ជនជាប់ចោទ​ចំណាយ​ប្រាក់​អស់​ជាច្រើន​ជា​ថ្នូរ​នឹង​ការ​ដោះ​លេង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ប្រាក់​ដែល​ទទួលបាន​តិច​តូច​បំផុត ។​ ​លោក​តូង ពុទ្ធា ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឱ្យដឹង នៅ​រសៀល​ថ្ងៃទី​២៣ ខែ​កក្ត​ដា ឆ្នាំ​២០១៤​នេះ​ថា ករណីនេះ​លោក​មិន​អាចធ្វើ​អត្ថាធិបាយ​បានទេ ព្រោះ​ជា​រឿង​សំងាត់​របស់​តុលាកា ហើយ​សំណុំ​រឿងនេះ​ក៍​កំពុងតែ​អនុវត្តន៍​តាមផ្លូវ​តុលាកា ក្រៅពីនោះ​មិនអាច​រាប់​ប្រាប់​អ្នក​សា​សែត​បានឡើយ ។ ចំពោះ​លោក​សឿ ឡងឌី ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកំពង់ស្ពឺ ដែល​កាន់​សំណុំ​រឿងនេះ មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ រឿងអាស្រូវ​មួយ​នេះ​បានទេ នៅ​ល្ងាចម្សិលមិញ​ដោយសារ​គាត់​ប្រាប់ថា កំពុងតែ​ជាប់រ​វុ​ល ៕