កម្មការនីដួលសន្លប់៤៣នាក់ម្សិលមិញបានធូរស្បើយចូលធ្វើការវិញខ្លះតែនៅព្រឹកនេះបន្តសន្លប់៦នាក់ទៀតនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសល៍

(ស្វាយរៀង)៖លោកអ៊ូ សាខឿនប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលនិងវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០នេះថាកម្មការិនី៤៣នាក់ដែលសន្លប់កាលពីម្សលមិញបានធូរស្បើយចូលធ្វើការវិញខ្លះហើយតែនៅព្រឹកនេះមានកម្មការិនី៦នាក់បន្តសន្លប់ដោយក្រុមការងារកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោកអ៊ូ សុខឿនបានបន្តថាការដែលនាំកម្មការិនីសន្លប់នេះដោយសារកម្មការិនីម្នាក់មិនស្រួលខ្លួនទៅកោសខ្យល់នៅក្បែរបន្ទប់ទឹកពេលមកវិញមានអាការៈទន់ដៃទន់ជើង កម្មករដ៏ទៃទៀតឃើញដូច្នេះក៏សន្លប់តៗគ្នាទៅ ហើយនេះគ្រាន់តែជាព័ត៌មានបឋមទេនិងរង់ចាំលទ្ធផលកាអង្កេតត្រួតពិនិត្យវាយម្លៃពីគណៈកម្មការជាតិស្តីពីការទប់ស្កាត់ករណីសន្លប់តាមរោងចក្រនៅថ្នាក់ក្រសួង តែព្រឹកនេះលោកបានចាត់មន្ត្រីឲ្យទៅឈរជើងនៅរោងចក្រនឹងហើយដើម្បីសម្របសម្រួលទៅលើករណីកម្មការិនីសន្លប់នេះផងដែរ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០ម្សិលមិញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្វាយទាបខេត្តស្វាយរៀងមានកម្មការិនីចំនួន៤៣នាក់បានដួលសន្លប់ជាបន្តបន្ទាប់ដោយតាមការអះអាងពីប្រភពខ្លះថាបណ្តាលមកពីមូលហេតុធំក្លិនស្អុយថ្នាំនៅជាប់ខ្សែភ្លើងនិងខ្វះខ្យល់អុកស៊ីស៊ែនបង្កឲ្យកម្មការនីណែនទ្តូងពិបាកដកដង្ហើមបណ្តាលឲ្យដួលសន្លប់តែម្តង។

បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងអគាររោងចក្រធីវ៉ាយ បានបើកឃ្លាំងយកដុំខ្សែភ្លើងដាក់ចែកកម្មការនីដើម្បីរុំអំពូលភ្លើងបញ្ចូលតាមដុំស្រាប់តែមានជះខ្លិនស្អុយសាយភាយពេញអគារនិងហប់ខ្វះខ្យល់ដកដង្ហើមបង្កឲ្យកម្មការនីដែលកំពុងធ្វើការថប់ដង្ហើមតឹងដើមទ្រូងដួលសន្លប់ជាបន្តបន្ទាប់ចំនួន៤៣នាក់នៅរោងចក្រធីវ៉ាយ(ផល្លិតអំពូលភ្លើង)។

ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីមានកម្មការនីដួលសន្លប់សមត្ថកិច្ចបានឲ្យកម្មកករមិត្តភក្តិធ្វើការជាមួយគ្នាសែងជនរងគ្រោះចេញមកក្រៅអគារហើយហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកជីភូចំនួន៣០នាក់និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន១៣នាក់ដើម្បីសង្គ្រោះ ចំណែកកម្មការនីផ្សេងទៀតដែលនៅក្នុងអគារដែលមានកម្មការនីដួលសន្លប់ម្ចាស់រោងចក្រឲ្យឈប់សម្រាកបណ្តោះអាសន្នថ្ងៃទី៦មិថុនា២០២០ឲ្យចូលមកធម្មតាវិញ។

ប្រភពពីលោកគ្រូពេទ្យវិញបានឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យពិនិត្យព្យាបាលនិងបន្តោងសេរ៉ូមជនរងគ្រោះគឺបានធូស្រាលវិញហើយ ជំហ៊ានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ មានខ្លិនស្អុយចេញពីថ្នាំនៅខ្សែជាប់ភ្លើងនិងខ្វៈខ្យល់ឧកស៊ីសែនដោយអគារធំ គ្មានបង្អួចដើម្បីឲ្យខ្យល់ធម្មជាតិចូលក្នុងអាគារបានល្អ ក៏ប៉ុន្តែករណីនេះមន្ត្រីជំនាញគណកម្មការនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងក្រុមការងារអន្តរក្រសួងកំពុងធ្វើការចុះពិនិត្យរកមូលហេតុនេះឲ្យបានជាក់លាក់ទើបផ្តល់ជូនជាក្រោយ៕