កំពង់ធំ៖នៅថ្ងៃ សុក្រ ១៥កើតខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២០
វេលាម៉ោង ០៨ និង ១៥ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញ
បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០១ ករណី
ស្ថិតក្នុងភូមិសាស្ត្រក្រុង ស្ទឹងសែន ខេត្តកំពង់ធំ
នៅពេលដែលជនសង្ស័យកំពង់ធ្វើសកម្មភាពជួញ
ដូរសារធាតុញៀនខុសច្បាប់ ។
ប្រភពព័ត៌មានពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន
បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធី
ពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញ
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ស្ថិតក្នុង
ភូមិទី២ សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ដកហូតបាន
ម្សៅក្រាម ពណ៍ ស ថ្លា សង្ស័យជាសារធាតុញៀន
ខុសច្បាប់ ចំនួន ០៣ កញ្ចប់ និងទូរស័ព្ទដៃ
ចំនួន ០៣ គ្រឿង :
១.ឈ្មោះ អាន ដារ៉ា ភេទ ប្រុស អាយុ ១៥ ឆ្នាំ
មុខរបរ មិនពិតប្រាកដ
២.ឈ្មោះ មឿន សីហា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ
៣.ឈ្មោះ ហេង មេសា ភេទ ប្រុស អាយុ
២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ
ជនសង្ស័យទាំង ០៣ រស់នៅភូមិ ព្រៃតាហ៊ូ សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានបន្តឲ្យដឹងថា ករណីខាងនេះ
សមត្ថភាពជំនាញ បានកសាងនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត
កំពង់ធំ ដើម្បីចាត់ការបន្ត ។
គួរបញ្ជាក់ថា និច្ចកាលលោកឧត្តមសេនីយ៍ទោ
អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ តែងតែ
អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់លំដាប់
ថ្នាក់ សូមចូលរួមសហការ ជាមួយសមត្ថកិច្ចជំនាញនៅពេលដែលជួបប្រទះឃើញមានសកម្មភាព
បទល្មើសគ្រឿងញៀន ដែលអាចកើតមានឡើង
ក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីអោយសមត្ថកិច្ច
ជំនាញមានមូលដ្ឋានឈានទៅបង្ក្រាបមានប្រសិទ្ធភាព
ដើម្បីចូលរួមលុបបាត់បទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋាន របស់បងប្អូន ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕