ផ្នែករដ្ឋបាលព្រៃឈើទំរីង​ ចាប់ឡានដឹកឈើខុសច្បាប់លោកខ្លី​ 3ថ្ងៃដោះលែងស្ងាត់ៗ សង្ស័យសើមមាត់សើមកហើយមើលទៅ

0

ខេត្តកំពង់ធំ៖ ឈ្មួញរកស៊ីដឹកឈើ ដោយខុសច្បាប់, ដែល​គេស្គាល់ឈ្មោះ ខ្លី​ បានដឹកទាំងយប់ទាំងថ្ងៃ មិនមានសមត្ថកិច្ចណាហ៊ានបង្ត្ក្រាប ធ្វើឲ្យមានការសង្ស័យថា មានការឃុបឃិតគ្នា ជាមួយ​នាយផ្នែករដ្ឋបាលព្រៃឈើទំរីង ទើបចាប់លែង ចាប់លែង តាមតែអំពើចិត្ត។

តាម​សេចក្តី​រាយការណ៍​ បាន​បញ្ជាក់​ថា​ កាលពីថ្មីៗកន្លងមកនេះ លោកខ្លី បាន​ដឹកឈើ​ដោយ​ខុសច្បាប់​ ដែល​ប្រភេទ​ឈើប្រណិត​ ត្រូវ​បាន​លោក​សៅ.វណ្ណី បញ្ជាឲ្យមន្រ្តូក្រោមឨវាទ ចាប់យកមកផ្នែ​ ក្រោយ​មកក៏ដោះលែង ដោយងាយស្រួលបំផុត ក្រោមការសម្រេចរបស់លោក​នាយផ្នែក​ ដោយមិនទើសបងប្អួនណា ដោយសារគាត់ធំ ក្រោយពីដោះលែង បានបីថ្ងៃ ឡានលោកខ្លី​ បានធ្វើសកម្មភាព ដឹកជញ្ជូន​ដឹកឈើ​ដោយខុសច្បាប់ ចូលខេត្តកំពង់ធំ នៅថ្ងៃទី 4 ខែមិថុនា​ឆ្នាំ​2020។
មហាជន​ ពី មជ្ឈដ្ឋាន ជាពិសេស​ អ្នកក្រីក្ររកព្រឹកខ្វះល្ងាច បាន​សម្តែង​នូវ​ ការខកចិត្តចំពោះលោក.សៅ.វណ្ណី.​នាយផ្នែករដ្ឋ​បាលព្រៃឈើទំរីង ដែលអនុវត្តច្បាប់.មិនស្មើរភាពគ្នា រវាងអ្នកមាន និងអ្នកក្រ អ្នកមានចាប់លែងភ្លាមៗ អ្នកក្រ​ឲ្យតែចាប់ហើយ ផាកពិន័យ​គុណ​និង3ចំពោះឈើ រីឯគោយន្ត ឬកាឡេថង ឃាត់ទុក​6 ខែទៅមួយឆ្នាំ ទំរាំលិខិតស្នើរសុំខ្ចីរបស់ខ្លួនឯង កាឡេថង​ឬគោយន្ត មកប្រើ ប្រាស់។

ប្រភព​ព័ត៌មាន​ជាក់លាក់បានបង្ហើបថា សកម្មភាពដឹកឈើទាំងកណ្តាលថ្ងៃ របស់ឈ្មួញឈើឈ្មោះ ខ្លី ជាឈ្មួញដុះស្លែរប្រចាំស្រុកសណ្តាន់ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្រុកសណ្តាន់​ ខេត្តកំពង់ធំ អសមត្ថភាពក្នុងការបង្រ្កាប ការដឹកជញ្ជូនឈើ ចេញពីព្រៃឡង់​របស់លោក ខ្លី​ ដែលជាដើមហេតុបណ្តាលឲ្យព្រៃឡង់ កាន់តែរលាយហិនហោច ដោយសារតែមិនអើពើ និងបណ្តែតបណ្តោយឲ្យមានការដឹកជញ្ជូនដោយរលូន ។

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់នេះ គឺមានការកើនឡើងជាលំដាប់ និងមានឈ្មួញជាច្រើននាក់ទៀត ដែលពុំត្រូវបានបញ្ជេញអត្តសញ្ញាណ បានធ្វើសកម្មភាពដឹកឈើ ចេញពីអូងាវ ដឹកចេញពីតំបន់ ៩៩ និងដឹកចេញពីឃុំមានរិទ្ធ រួមទាំងដឹកចេញពីឃុំទំរីង បើទោះបីជាមានការ ហាមឃាត់យ៉ាងតឹងរ៉ឹង ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដោយក៏ឈ្មួញ ក៏ដូចជាមន្រ្តីគ្រាប់ល្ពៅ មួយចំនួន មិនបានយកចិត្តទុកដាក់បង្រ្កាបឡើយ ។
ក្នុង​នោះដែរ​ ក៏មានការសំណូមពរ ស្នើសុំ​ឲ្យ​ ឯកឧត្តម​ វែង.សា ខុន​រដ្ឋ​មន្ត្រី ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ និង​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​ មេត្តា​ជួយរឹតបន្តឹង ការអនុវត្ត​ច្បាប់​ ព្រៃឈើ​ របស់មន្រ្តីរដ្ឋបាលព្រៃឈើទំរីង ដើម្បី​ការពារ​និងទប់ស្កាត់​ ព្រៃឈើ​ព្រៃឡង់ ដែល​រងការកាប់បំផ្លាញជារៀងរាល់ថ្ងៃផង៕