រថយន្តជាច្រើនគ្រឿងត្រូវបានចាក់សោរកង់ និងស្ទូចយកទៅរក្សាទុកនៅអធិការខណ្ឌ

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៦​ និង៣០នាទី លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួមមាន លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖
១.ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ
២.រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះសុីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត ១៣ ១០៦ ១០៨ ១៩ ១៥៤ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ។

ជាលទ្ធផលកម្លាំង បានចាក់សោរកង់រថយន្ត ០៣គ្រឿង ទុកនៅនឹងកន្លែង ស្ទូចរថយន្ត ០២គ្រឿង យកទៅរក្សាទុកនៅអធិការខណ្ឌ និងចាប់យកម៉ូតូចតឥតណ្តាប់ធ្នាប់ចំនួន ០៨គ្រឿ់ ម៉ូតូកង់បីឥណ្ឌាចំនួន ០៤គ្រឿង និងរថយន្តដឹកទំនិញចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។

៣.បានចុះប្រមូលសំរាមដែលនៅសេសសល់នៅតាមដេប៉ូសំរាម តាមដងផ្លូវ និងបាញ់ទឹកលាងសម្អាត មាន មហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត សួនលោកតាក្រុមង៉ុយ ផ្លូវឧកញ៉ាស៊ូស៊្រុន វេទិការព្រះអង្គដង្កើ ជុំវិញវិមានឯករាជ្យ។
៤.ចុះរៀបចំសណ្តាប់ធ្នាប់នៅលើសួនច្បារចាប់ពីជីសាងរហូតដល់ផ្សាររាត្រីហាមមិនឱ្យមានការលក់ដូរទៀតទេ។
៥.បន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីអំពីការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវីដ19 ( COVID19 )តាមគោលដៅសំខាន់ៗទាំង ០៥ គោលដៅ៕