ពលរដ្នរឹះគន់ក្រុមហ៊ុនថៃនិងក្រុមហ៊ុនកូរ៉េដែលបើកអាជីវកម្មកិនថ្ម ដឹកបំផ្លាញផ្លូវ២ខ្សែខូចខ្ទេចខ្ទីអស់គ្មានការទទួលខុសត្រូវ

ខេត្តសៀមរាប៖ ក្រុមហ៊ុនកិនថ្ម២កន្លែងដែលគេដឹងថាជាក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ កំពុងតែធ្វើអាជីវកម្មកិនថ្មបំផ្លាញធនធានធម្មជាតិខ្មែរនៅ (ភ្នំព្រៃបាំង)ជិតរលាយហិនហោចដែលមានទីតាំងស្ថិតនៅភូមិ ដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប មិនតែប៉ុណ្ណោះបានដឹកជញ្ចូនថ្មបំផ្លាញផ្លូវថ្នល់២ខ្សែខូចទាំងស្រុង ខ្សែទីមួយគឺចាប់ពីឃុំគោកដូងទៅទល់និង ឃុំល្វាទ្រាំង ស្រុកវ៉ារិន មួយខ្សែទៀតចាប់ពីឃុំគោកដូង មកទល់នឹងឃុំលាងដៃ ស្រុកអង្គរធំ។
លោក វុទ្ធី មេការក្រុមហ៊ុនថៃ ថាការចោទប្រកាន់មកលើក្រុមហ៊ុនរបស់លោកមិនត្រឹមត្រូវទេ លោកថា ផ្លូវថ្នល់ខូចហិនហោចនោះគឺមានក្រុមហ៊ុនកូរ៉េមួយទៀតដឹកជញ្ជូនយ៉ាងសកម្មជាងក្រុមហ៊ុនរបស់លោកទៅទៀតហើ្យក៏មាន រថយន្ដដឹកដំឡូងមីរបស់ពលរដ្ឋផងដែរ។
ពលរដ្ឋថា កសិផលរបស់ពួកគាត់ក្នុងមួយឆ្នាំបានទទួលផលតែមួយដងគត់វាមិនសាកសមនិងខូចផ្លូវនោះទេ ពលរដ្នបន្ដថាការលើកឡើងរបស់ លោក វុទ្ធីមេការក្រុមហ៊ុនថៃធ្វើឲ្យពលរដ្ឋនៅតាមដងផ្លូវជំទាស់ថាហេតុអីបានចោទថា រថយន្ត គោយន្តកន្រ្តៃ រទេះគោ បានបំផ្លាញថ្នល់នោះទៅវិញ ត្រង់ក្រុមហ៊ុនដឹកជញ្ចូនថ្មពេញមួយឆ្នាំទៅមួយឆ្នាំនោះហេតុអីនិយាយ ! មិនចំណែក លោកអភិបាលស្រុកអង្គរជុំ និងស្រុកវ៉ារិនគ្មានទទួលការខុសត្រូវចំពោះរឿងនេះនោះទេ ចេះតែបណ្តោយឲ្យក្រុមហ៊ុនទាំង២ដឹកជញ្ចូនថ្មតាមទំនើងចិត្តគ្មានការជួសជុលឡើយ។
លោក លុក ផុស អភិបាលស្រុក អង្គរជុំ ថា លោកនឹងជុំរុញឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលឡើងវិញដើម្បីកុំឲ្យមានការខូចខាតហិនហោចផ្លូវនិងផលប៉ះពាល់មកលើពលរដ្ឋធ្វើដំណើរ។ តែទោះយ៉ាងណាពលរដ្ឋនៅតាមដងផ្លូវ នៅតែមិនជឿពាក្យសំដីលោកអភិបាលទេព្រោះថាផ្លូវនេះខូចហិនហោចយូរណាស់មកហើ្យចេះតែដោះស្រ័យបានតែមាត់។
ពលរដ្ឋទាំងនោះបានចោទសួរថា លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការខេត្តសៀមរាប ទើបមកកាន់តំណែងថ្មីបានដឹងជ្រួតជ្រាបផ្លូវពីរខ្សែស្ថិតក្នុងភូមិសាស្ត្រខាងលើនេះដែរឮទេ ។
រីឯលោក មាស ជូរានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានដឹងរឿងទាំងអស់ពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរនេះ តែលោកពុំបានទទួលការខុសត្រូវក្នុងការដឹកជញ្ជូនថ្មពីក្រុមហ៊ុននោះទេ ៕