កំពត៖នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០ ២០ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោក សេង សុគន្ធចាត់ អធិការនគរបាលស្រុក រួមនឹងសហការីបានអញ្ជើញចុះសួរសុខទុក្ខ
បងស្រី ឈឺន ម៉ូវ អាយុ៣៨ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ និង កំពុងសម្រាកព្យាបាលនៅផ្ទះម្តាយបង្កើត ស្ថិតនៅភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកអភិបាលស្រុក បាននាំយកនូវអំណោយមនុស្សធម៌កាកបាទក្រហមស្រុក និងអំណោយសប្បុរសធម៌របស់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច រួមមាន៖ អង្ករ៥០គ.ក មី២កេស ត្រីខ២ឡូ ទឹកដោះគោឆៅ២ឡូ និងថវិកាចំនួន៦០ម៉ឺនរៀល ប្រគល់ជូន គ្រួសារបងស្រី ដើម្បីជួយសម្រួលដោះស្រាយជីវភាពក្នុងបន្ទុកគ្រួសារប្រចាំថ្ងៃបានមួយកម្រិត។