កំពង់ឆ្នាំង៖ ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក យិន សាវ៉េន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពង់ឆ្នាំង និងលោកស្រី ពេជ្រ ឃន ប្រធានប្រតិបត្តិអនុសាខាកាកបាទក្រហមកម្ពុជាក្រុង បាននាំយកអំណោយទៅចែកជូនគ្រួសារភ្លើងឆេះផ្ទះ ឈ្មោះ ខឹម យ៉ុម ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កាលពីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦:៥០នាទី។
ផ្ទះដែលបានឆេះមានចំនួន០១ខ្នង អស់ទាំងស្រុងធ្វើពីឈើ ជញ្ជាំងស្លឹក ដំបូងស្លឹក មានទំហំ
( 5 ម៉ែត្រ× 4 ម៉ែត្រ ) នឹងឆេះអស់សម្ភារមួយចំនួន លុយខ្មែរ(មួយលានរៀល) កង់០២គ្រឿង មាស២ជី។ មូលហេតុបណ្តលមកពីឆ្លងចរន្តអគ្គីនី។
អំណោយដែលបាននាំយកទៅជូនរួមមាន:អង្ករ៥០គីឡូក្រាម មី១កេស សៀង១យួរ ទឹកស៊ីអ៉ីវ០១យួរ ឃីត០១កញ្ចប់ ថវិកា ២០០.០០០រៀល និងស័ង្កសីចំនួន៣០សន្លឹក ជាអំណោយរបស់លោក ប៊ុន ម៉េង អាជីវករក្រុងកំពង់ឆ្នាំង ៕