បងៗប្រជាការពារភូមិដែលជាបុគ្គលស្មគ្រ័ចិត្តស្តារលូក្នុងសង្កាត់ប៉ោយប៉ែតចំនួន ៦ រូបត្រូវបានទទួលអំណោយពី លោក វរសេនីយ៍ ទោ ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោក សប្បុរសជន នួន នីគីដា

ក្រុងប៉ោយប៉ែត : ដោយមើលឃើញនៅការនឿយហត់របស់បងៗដែលជាអ្នកស្តារលូចំនួន ៦ នាក់ដែលពួកគាត់តែតែចុះស្ដារលូទៅតាមសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាប្រចាំ ។ ហើយនៅថ្ងៃចន្ទ ៣ រោច ខែជេស្ឋឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២០ នេះ លោកវសេនីយ៍ទោ ប៊ុន អៀងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោក សប្បុរសជន នួន នីគីដា បាននាំយកអំណោយជាគ្រឿងឧបភោគនិងបរិភោគរួមនិងថវិកា ជូនដល់បងៗចំនួន ៦នាក់ដែលជាអ្នកចុះស្តារលូ ។

គ្រឿងឧបភោគនិងបរិភោគទាំងអស់រួមមាន
១_ អង្ករ ២ ក្រុងចំនួន ៥០គីឡូក្រាម
២ _មីកំប៉ុង ១២ កំប៉ុង
៣ _ត្រីខ ៣០ កំប៉ុង
៤ _សាប៊ូបោកខោអាវ១ថង់ធំ
៥ _ទឹកត្រី៦ដប
៦ _ទឹកស៊ីអ៊ីវ ៦ដប
៧_ទឹក ផ្លែឈើ១២ កំប៉ុង
៨ _ សាប៊ូលាងចាន ១ធុងធំ
និងថវិការចំនួន ៣ ម៉ុនរៀល ក្នុងម្នាក់ៗ។

បញ្ជាក់ផងដែរថាលោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោក នួន នីគីដា ដែលជាសប្បុរសជន ដោយលោក តែងតែជួយផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានការលំបាកជាប្រចាំ ហើយទីណាមានការលំបាកទីនោះតែងតែមានវត្តមានរបស់លោកទាំងពីរ។

ហើយក្នុងនោះផងដែរ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក វរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសប្បុរជន នួន នីគីដា ដែលលោក តែងតែចូលរួមមនុស្សធម៌និងជួយគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ដែល មានការខ្វះខាត ក៍ដូចជាបញ្ហាគ្រោះថ្នាក់ចររាចរណ៍ផ្សេងៗទៀត ហើយក៏សូមអរគុណដល់លោកទាំងពីរដែលបាន ជួយផ្ដល់នូវគ្រឿងឧបភោគបរិភោគរួមទាំងថវិកាជួយដល់បងៗដែលចុះស្តារលូ ទាំង៦ នាក់ ក្នុងនាមខ្ញុំចៅសង្កាត់ប៉ោយប៉ែតសូមជូនពរលោកមេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប៊ុន ណាំអៀង និងលោកនួននីគីដា សូមទទួលយកពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។