​អាជ្ញាធរ​ខេត្តសៀមរាប​មិនទាន់​ដោះស្រាយ​ពា​ក្ស​បណ្ដឹង​របស់​ព្រះ​ស​ង្ស​ប្ដឹង​ក្លឹប​កំសាន្ត​ហ៊ី​ប​ហប់​ដោយសារ​ក្លឹប​មាន​រួមចំណែក​ភាគហ៊ុន​ជាមួយ​កូន​ចៅហ្វាយខេត្ត​ម្នាក់​

0

​ ​សៀមរាប​៖ ក្លឹប​កំសាន្ត​(​ហៅ​ហ៊ី​ប​ហប់​)​ដែល​ល្បី​ជាងគេ​នៅ​ក្រុង​សៀមរាប​ត្រូវបាន​ព្រះ​ស​ង្ស​កូន​ព្រះ​ស​ង្ស​និង​បរិស័ទ​វត្ត​ដំណាក់​ដាក់​លិខិត​ជូនទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​៤​លើក​និង​អស់​រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ​នៅតែ​ពុំមាន​ដំណោះស្រាយ​ជូន​ទេ​រហូតមកដល់​នេះ​ដែល​មហាជន​មានការ​សង្ស័យថា​មកពី​ក្លឹប​មួយ​នេះ​មាន​ចំណែក​ភាគហ៊ុន​ជាមួយ​កូន​ចៅហ្វាយខេត្ត​ម្នាក់​ទើប​មិនមាន​ដំណោះស្រាយ​ជូន​ដល់​វត្ត​។​

​នៅក្នុង​លិខិត​១​ទំ​ព​រ័​របស់​ព្រះ​ស​ង្ស​វត្ត​ដំណាក់​បានស្នើ​សុំ​ឲ្យ​អភិបាលខេត្ត​សៀមរាបរ​ក​ដំណោះស្រាយ​ករណី​(​ក្លឹប​ហ៊ី​ប​ហប់​)​ដែលមាន​ទីតាំង​ទល់មុខ​វត្ត​ដំណាក់​ស្ថិតក្នុង​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ឬ​រង្វង់​មូល​វត្ត​ដំណាក់​នេះ​បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​និង​រំខាន​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ព្រះ​ស​ង្ស កូនសិស្ស​ព្រះ​ស​ង្ស​និង​បរិស័ទ​ជុំវិញ​ផងដែរ​។​ ​ជាមួយនិង​ការដាក់​លិខិត​ជា​លើក​ទី​៤​នេះ​ភ​ក្ខុ​ខេ​មន​ន្ទោ​ឈន់​ឈឿន​ព្រះ​គ្រូសូត្រស្ដាំ​បាន​មា​នស​ង្ស​ដីកា​រថា​ចាប់តាំងពី​មាន​(​ក្លឹប​ហ៊ី​ប​ហប់​)​បាន​ដំណើការ​រហូតមកដល់​ពេលនេះ​មាន​រយះពេល​ជាង​៣​ឆ្នាំ​មកហើយ​ដែល​បាន​បង្ករ​ការលំបាក​ជាច្រើន​ដល់​ព្រះ​ស​ង្ស​គង់​ក្នុង​វត្ត​និង​បរិស័ទ​ហើយ​ព្រះ​ស​ង្ស​កូន​ព្រះ​ស​ង្ស​និង​បរិស័ទ​បានដាក់​លិខិត​៣​លើក​មកហើយ​ជូនទៅ​អាជ្ញាធរ​ក្រុង​ខេត្តហើយ​លើក​នេះ​ជា​លើក​ទី​បួន​ប្រ​យោ​ជ៍​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។​ ​

​ក្នុង​លិខិត​១​ទំព័រ​ដដែល​បានបញ្ជាក់​ជំរាប​ទៅ​អាជ្ញាធរ​ខេត្តសៀមរាប​មាន​៤​ចំណុច​ដែល​វត្ត​ដំណាក់​បាន​ជួប​ការលំបាក​!​ទី​១.​សំលេង​ខ្លាំងៗ​៖​សំលេង​តួរ​តន្ត្រី​លឺ​ខ្លាំងៗ​រហូត​ធ្វើ​ឲ្យ​កំរើក​ដល់​ដំបូល​សាលាឆាន់​វត្ត​និង​ខ្ទ័រ​ការ៉ូ​។​ទី​២.​ពេលវេលា​កំសាន្តៈ​ក្លឹប​កំសាន្ត​នេះ​ចាប់​បើក​ពី​ម៉ោង​៧​ឬ​៨.០០​យប់​រហូតដល់​ម៉ោង​៤​ទៀបភ្លឺ​រៀងរាល់​រាត្រី​បាន​រំខាន​យ៉ាងខ្លាំង​ដល់​ការរស់នៅ​ការសិក្សា​និង​សំ​ណឹ​ង​(​ការ​សឹង​)​ពេលយប់​និង​ដំណេក​ពេលយប់​របស់​ព្រះ​ស​ង្ស​និង​កូនសិស្ស​វត្ត​ក៍​ដូចជា​អ្នក​នៅ​ជុំវិញ​ដែរ​។​ ​ ​មនុស្ស​ទូទៅ​នឿ​ត​ហត់​ពេល​ថ្ងៃ​ហើយ​ត្រូវការ​សម្រាកសំរាន្ត​ដោយ​ស្ងប់ស្ងាត់​នាពេល​រាត្រី​តែ​ព្រះ​ស​ង្ស​កូនសិស្ស​វត្ត​និង​បរិស័ទ​វត្ត​ដំណាក់​ត្រូវបាន​រំខាន​ទៅវិញ​។​

ជា​ញឹកញាប់​សំលេង​ខ្លាំងៗ​បានធ្វើ​ឲ្យ​យើង​ភ្ញាក់​ពី​ដំណេក​ទាំង​អ​ធ្រា​ត​ដោយ​បេះដូង​ញ័រ​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង​ដោយសារ​សំរ​លេង​ហោក​ញ្ជៀ​វ​និង​តួរ​តន្ត្រី​ដោយ​ស្មានថា ចោ​ប្លន់​ឬ​ជ័យ​ឃោស សង្គ្រាម​ជាដើម​។​ ​ ​ទី​៣.​រំខាន​ការសិក្សា​៖​វត្ត​ដំណាក់​បាន​ប្រឹងប្រែង​ជំរុញ​ឲ្យ​ព្រះ​ស​ង្ស​និង​យុវ​សិស្ស​(​ក្មេង​វត្ត​)​ខិតខំ​សិក្សា​រៀនសូត្រ ពិសេស​ចាប់ពី​ម៉ោង​៧.០០​យប់​ដល់​ម៉ោង​១១.០០​យប់​តែ​ការរៀនសូត្រ​របស់​ព្រះ​ស​ង្ស​និង​កូនសិស្ស​មានការ​រំខាន​ដោយ​សំលេង​តួរ​តន្ត្រី​ខ្លាំងៗ​និង​ញាក់​អារម្មណ៍​។​ ​

​ទី​.៤​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​៖​ក្លឹប​ក៍បាន​បង្ករ​ឲ្យ​មាន​បញ្ហា​ច្រើន​ដូចជា​អនាម័យ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ជាក់ស្ដែង​តែងតែមាន​បញ្ហា​ទាស់ទែង​គ្នា​ជា​ញឹកញាប់​និង​អាចមាន​ការជំរុញ​ឲ្យ​មាន​អំពើហិង្សា​ការប្រើប្រាស់​គ្រឿងញៀន​និង​ការ​លួច​ប្លន់​ជាដើម​,​ទាំងអស់នេះ​ជា​វប្បធម៌​អបាយមុខ​ដែល​ផ្ទុយ​ពី​ឪ​វាទ​ព្រះពុទ្ធសាសនា​មិនតែប៉ុណ្ណោះ​ទីតាំង​ក្លឹប​កំសាន្ត​នេះ​នៅ​ទល់មុខ​និង​វត្ត​ជាទី​ប្រជុំ​ដួង​ប្រ​លឹ​ង​វប្បធម៌​និង​សាសនា​ខ្មែរ​នេះ​អាចធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​និង​ផ្ទុយ​ពី​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ទាំងបី​។​នៅក្នុង​ការស្នើសុំ​ជួយ​អន្តរាគមន៍​នេះ​ក៍​បានបញ្ជាក់​ផងដែរ​ថា​ក្លឹប​កំសាន្ត​នេះ​មិនគួរ​ឲ្យ​ស្ថិតនៅ​ជិត​ទីតាំង​សំខាន់ៗ​ដូចជា​វត្ត​អារាម​មន្ទីរពេទ្យ​និង​សាលារៀន​ឡើយ​។​ ​ ​

​ទាក់ទិន​ទៅ​រឿង​(​ក្លឹប​ហ៊ី​ប​ហប់​)​នេះ​ព្រះ​ស​ង្ស​សូត្រ​ស្ដាំ​បាន​មា​នស​ង្ស​ដីកា​រថា​លិខិត​ដែល​បានដាក់​ស្នើ​ជូន​នៅ​ថ្ងៃទី​១៩​ខែ​កុ​ម្ភះ​នេះ​គឺ​បានដាក់​ជូនទៅ​សាលាខេត្ត​សៀមរាប​ដែលមាន​លោក​អភិបាលរង​ខេត្តសៀមរាប​ម៉ៅ​វុទ្ធី​ជា​អ្នកទទួល​នូវ​លិខិត​នោះ​ហើយ​។​ ​ ​ ​ ​លោក​ម៉ៅ​វុទ្ធី​អភិបាលរង​ខេត្ត​មិនអាច​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​ព័ត​មាន​នេះ​បានទេ​ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​មិនមាន​អ្នកទទួល​។​ ​ ​ ​ ​ ​ ​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីប៉ូលិស​ម្នាក់​បាន​បង្ហើ​ប​ថា​នៅក្នុង​ក្លី​ប​ហ៊ី​ប​ហប់​នេះ​មាន​លួច​បង្កប់​នូវ​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ពេញបន្ទុក​ដែល​បាន​កំពុង​ពង្វក់ស្មារតី​សិ​សិស្សសាលា​ទៀតផង​។​ ​

​មន្ត្រីប៉ូលិស​ដដែល​បាន​បន្តថា​ថៅកែ​ហ៊ី​ប​ហប់​មានឈ្មោះ​ស្រ៊ុន​ហើយក៍​ជា​សមាជិក​នៅក្នុង​សហភាព​សហ​ព័​ន្ទ​យុវជន​កម្ពុជា​ទើប​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការបើក​អាជីវកម្ម​ពង្វក់​សិស្ស​និង​មានការ​រំខាន​ដល់​វត្ត​ដំណាក់​រួមជាមួយ​បរិ​ស័​ទ្ធ​យ៉ាងធ្ងន់ធ្ងរ​ដូច្នេះ​។​ ​ ​ថៅកែ​ក្លី​ប​ហ៊ី​ប​ហប់​ធ្លាប់បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០១៤​ម៉ោង​២​និង​៣០​នាទី​ថា​ករណី​ដែល​ព្រះ​ស​ង្ស​វត្ត​ដំណាក់​បានស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ពាក់​ព័​ន្ទ​ក្លី​ប​នោះ​ខាង​បរិស្ថាន​បាន​ចុះមក​ត្រួតពិនិត្យ​បច្ចេកទេស​ហើយ​ហើយ​ក៍បាន​ជួប​ជាមួយ​ព្រះ​ស​ង្ស​ដើម្បី​ដោះស្រាយ​ដែរ​។​

​ ​លោក​បន្តថា​ចំណែកឯ​ព័ត៌មាន​ថា​ក្លី​ប​របស់លោក​មានការ​ជួញដូ​រ​ប្រើប្រាស់​គ្រឿងញៀន​និង​ជក់​ស៊ី​ហ្សា​នោះ​មិនមាន​ការពិត​ទេ​ព្រោះ​កន្លែង​របស់លោក​មាន​មន្ត្រីប៉ូលិស​អន្តរ​គម​ន៍​មន្ត្រី​ប៉េអឹម​និង​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​ទៀតផង​។​មិនតែប៉ុណ្ណោះ​រាល់​ភ្ញៀវ​ចូលទៅក្នុង​ក្លី​ប​គឺ​បានធ្វើ​ការឆែកឆេ​ទាំងអស់​បើ​ថា​មាន​នោះ​សូម​លោក​ព័ត៌មាន​ចូលទៅក្នុង​ក្លី​ប​មើលទៅ​ន​ណាក៍​អាច​ចូលទៅ​បានដែរ​ចាប់ពី​ម៉ោង​បើក​នោះ​កន្លែង​របស់លោក​គឺ​លក់​តែ​ស្រា​និង​គ្រឿងក្លែម​តែប៉ុណ្ណោះ​មិន​ខុសពី​ក្លី​ប​គេ​ផ្សេង​នោះឡើយ​។​ ​

​លោក​បន្ថែមថា​ចំណែកឯ​ការងារ​ជា​សមាជិក​សហភាព​សហ​ព័​ន្ទ​យុវជន​កម្ពុជា​នោះ​មិន​ជាប់​ពាក់​ព័​ន្ទ​និង​ការងារ​រកស៊ី​របស់លោក​នោះ​ទេវា​ជាការ​ងារ​ជួយ​ដល់​សង្គម​។​ ​ ​យ៉ាងណា​ក៍ដោយ​បើសិនជា​អាជ្ញាធរខេត្ត​សៀមរាប​បាន​ចេញមុខ​ដោះស្រាយ​ជូន​ព្រះ​ស​ង្ស​វត្ត​ដំណាក់​ក៍​ដូច​បរិស័ទ​ជុំវិញ​ក្លឹប​ហ៊ី​ប​ហប់​ឲ្យ​បាន​សមស្រប​នោះ​ព្រះ​ស​ង្ស​និង​ប្រជាពលរដ្ឋ​និង​មាន​ទំនុកចិត្ត​ជឿជាក់​ទៅលើ​ថ្នាក់ដឹកនាំ​ចេះ​ស្គាល់​ការលំបាក​របស់​ពលរ​ដ្ឋ​និង​ព្រះ​ស​ង្ស​ជាស​ជាង​ត្រូវ​ថ្នាំ​សណ្ដំ​ថៅកែ​ហ៊ី​ប​ហប់​។​