​កាំកុងត្រូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បាត់​សាច់ប្រាក់​ជាង​៥៣​លាន​រៀល​កំឡុង​ខែមិថុនា​ឆ្នាំ​២០១៤

0

​ ​បន្ទាយមានជ័យ​៖​ចំណូល​សេវា​ត្រួតពិនិត្យ​មុខទំនិញ​នាំចេញ​និង​¬¬¬​ចូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​របស់​នាយកដ្ឋាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​សម្រាប់​ខែម​ថិ​នា​ឆ្នាំ​២០១៤​ប្រាក់ចំណូល​គិត​ជា​អាករ​ចូល​រដ្ឋ​សរុប​មាន​ចំនួន​៤១០,៦៣០,០០០៛​នៅក្នុង​កំឡុង​ខែមិថុនា​នេះ​។ ​

ប្រាក់​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​ចំនួន​៤,៨៤០, ០០០៛​ដោយឡែក​ប្រាក់​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំចូល​សម្រាប់​ខែមិថុនា​មាន​ចំនួន​៤០៥,៧៩០,០០០៛​។ ​ចំណែក​ប្រាក់ចំណូល​លើ​សេវា​ត្រួតពិនិត្យ​មុខទំនិញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​សម្រាប់​ខែឧសភា​ឆ្នាំ​២០១៤ ប្រាក់​សេវា​ត្រួតពិនិត្យ​លើ​មុខទំនិញ​នាំចេញ​របស់​ខា​សា​កាំកុងត្រូល​មាន​ចំនួន ៥,២៧០,០០០៛ ដោយឡែក​ប្រាក់​សេវា​ត្រួតពិនិត្យ​លើ​មុខទំនិញ​នាំចូល​ស្មើ​និង​៤៥៩,១៤០,០០០៛ ដូច្នេះ​សរុប​ប្រាក់​ត្រួតពិនិត្យ​មុខទំនិញ​នាំចេញ​និង​នាំចូល​សម្រាប់​ខែឧសភា​ឆ្នាំ​២០១៤​ស្មើ​និង​៤៦៤,៤១០,០០០៛ ។​ 555

បើ​ប្រៀបធៀប​ខែម​ថិ​នា​កន្លងទៅនេះ​កំណើន​ប្រាក់​ត្រួតពិនិត្យ​សម្រាប់​សេវា​នាំចេញ​បាន​ថយចុះ​នៅត្រឹម​៤៣០,០០០៛​ប្រាក់​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំចូល​បាន​ថយចុះ​នៅត្រឹម​៥៣,៣៥០,០០០៛​ដូច្នេះ​កំណើន​នាំចេញ​និង​នាំចូល​សរុប​ស្មើ​និង ៥៣,៧៨០,០០០៛ ។ បើ​គិត​ជា​ភាគរយ​គឺ​ស្មើ​និង​៨,១៦%​លើ​តំលៃ​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​ចំណែកឯ​ប្រាក់​សេវា​ត្រួតពិនិត្យ​លើ​មុខទំនិញ​នាំចូល​វិញ​ស្មើ​និង​១១,៦២% សរុប​ប្រាក់​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​និង​ចូល​សម្រាប់​ខែមិថុនា​បាន​ធ្លាក់ចុះ​ជាង​ខែឧសភា​បើ​គិត​ជា​ភាគរយ​នោះ​គឺ​ស្មើ​និង​១១,៥៨% ។51

​ចំណែក​លោក​សាន​វិជ្ជា​រ៉ាវុធ​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​ថា​ប្រាក់ចំណូល​សេវា​ត្រួតពិនិត្យ​លើ​មុខទំនិញ​ខាងលើនេះ​គឺ​នាយកដ្ឋាន​សាខា​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​កាត់​ចូលក្នុង​ពន្ធអាករ​ចំណូល​រដ្ឋ​ទាំងអស់​លោក​ថា​កំណើន​នៃ​សេវា​ត្រួតពិនិត្យ​លើ​មុខទំនិញ​សម្រាប់​ខែ​មិថុន​នា​នេះ​បាន​ថយចុះ​នៅត្រឹម​ប្រមាណ​ជា​៥៣,៧៨០,០០០៛​ប៉ុណ្ណោះ​ដោយឡែក​ចំណូល​លើ​សេវា​ត្រួតពិនិត្យ​មុខទំនិញ​សម្រាប់​ខែឧសភា​ឆ្នាំ​២០១៤​កន្លងទៅនេះ​សរុប​៤៦៤,៤១០,០០០៛ ។

ប៉ុន្តែ​សម្រាប់​ចំណូល​លើ​សេវា​ត្រួតពិនិត្យ​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​វិញ​គឺ​បាន​ធ្លាក់​មក​នៅត្រឹមតែ​៤១០,៦៣០,០០០៛​កត្តា​នេះ​បើ​យើង​ធើ្វ​ការប្រៀបធៀប​រវាង​ខែមិថុនា​និង​ខែឧសភា​គឺ​ឃើញថា​៖​ចំណូល​លើ​សេវា​ត្រួតពិនិត្យ​មុខទំនិញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​មានការ​ថយចុះ​ជាង​ខែឧសភា​ដោយ​គិត​ជា​សាច់ប្រាក់​អាករ​រដ្ឋ​ចំណូល​រដ្ឋ​បាន​បាត់អស់​ចំនួន​៥៣,៧៨០,០០០៛ បើ​គិត​ជា​ភាគរយ​គឺ​ស្មើ​និង​១១,៥៨%​នៃ​ប្រាក់ចំណូល​ខែឧសភា​ឆ្នាំ​២០១៤ ។​ ​012222

យ៉ាងណាក៏ដោយ​កត្តា​នាំ​ឲ្យ​បាត់​ចំណូល​នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកតាមដាន​សេដ្ឋកិច្ច​និង​សង្គម​បាន​លើកឡើងថា​កត្តា​ខាងលើ​គឺ​បណ្តាលមកពី​កត្តា​នាំចេញ​និង​នាំចូល​មានការ​ធ្លាក់ចុះ​ដូច្នេះ​ថវិកា​លើ​សេវា​ត្រួតពិនិត្យ​របស់​នាយកដ្ឋាន​កាំកុងត្រូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​អាច​នឹងមាន​ការថយចុះ​ទៅតាម​ចំនួន​នៃ​ការនាំចេញ​និង​ចូល​ដូច្នោះ​ដែរ ។​ ពាក់​ព​ន្ធ័​និង​ការបាត់បង់​ប្រាក់ចំណូល​ពន្ធ​លើ​សេវា​ត្រួតពិនិត្យ​របស់​នាយកដ្ឋាន​សាខា​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ លោក អ៊ុត សុភាព​ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​២៣​កក្កដា​ឆ្នាំ​២០១៤​នេះ​សារព័ត៌មាន​យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​រូបនោះ​បានទេ ព្រោះ​ទូរ​សព្ទ័​របស់​មិនអាច​ទាក់ទង​បានឡើយ ។