ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក យិន សាវ៉េន អភិបាលក្រុង និងមន្ទីរជំនាញ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង រួមមានៈ សួនច្បារនៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង, រង្វង់មូលទូក,​ ផែថ្មី ច្រាំងទន្លេ និងផ្លូវតភ្ជាប់តំបន់ចុងកោះ ក្នុងសង្កាត់ផ្សារឆ្នាំង ទៅផែថ្មី។ក្នុងឱកាសអញ្ជើញចុះពិនិត្យសមិទ្ធផងនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីជំនាញ និងក្រុមជាង ជំរុញការសាងសង់ឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក ៕